បែកធ្លាយ​ថា​មាន​ម្នាក់​ទៀត ក្រោយ​ចម្លើយ​សារភាព

ខេត្តកំពង់ចាម ៖ បន្ទាប់​ពី​ចាប់ខ្លួន​ក្មេង​ប្រុស​ជំទង់​ម្នាក់​ដែល​រង​ការ​ចោទប្រកាន់​ថា​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រហូត​ដល់​ទៅ​៣​ដង​ផ្ទួនៗ​គ្នា​ ស្រាប់តែ​បែកធ្លាយ​​ថា​មាន​ក្មេង​ប្រុស​ម្នាក់​ទៀត​ក៏​បាន​ចាប់រំលោភ​ក្មេង​ស្រី​រូប​នោះ​រហូត​បាន​សម្រេច​ដែរ ។

សូម​បញ្ជាក់​ថា ញាក់សាច់ ! នាំ​ចូល​ចម្ការ​ដំឡូង រួច​ចាប់​៣​លើក​ផ្ទួន​ៗ​គ្នា

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដងក្តារ បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ ដោយ​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦​តុលា ជនសង្ស័យ​ឈ្មោះ រិ​ត រ​ដ្ឋា អាយុ​១៥​ឆ្នាំ បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​របស់​គាត់​ដែល​ទើបតែ​មាន​អាយុ​៩​ឆ្នាំ ។ លុះដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៧​តុលា ជន​ដដែល​បាន​មក​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​គាត់​បន្ត​ទៀត​សរុប​បាន​៣​ដង ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​ៗ​នោះ លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​ទៅ​លោក​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ហើយ​បាន​ចាត់​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​ទៅ​ទីនោះ​ជា​បន្ទាន់ និង​បាន​ហៅ​ជនសង្ស័យ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

នៅ​ចំពោះ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ រ​ដ្ឋា បាន​ឆ្លើយ​សារភាព​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ រូបគេ​បាន​ឡើង​ទៅ​លើ​ផ្ទះ​របស់​ក្មេង​ស្រី​ខាងលើ ដោយសារ​តែ​ឪពុក​ម្តាយ​មិន​នៅផ្ទះ​ក៏​បាន​ចាប់រំលោភ​ជាមួយនឹង​ឈ្មោះ ផុ​ន សុខ​គង់ បាន​សំរេច​ទាំង​២​នាក់ រួច​បាន​នាំ​គ្នា​ចុះ​មក​ដី​វិញ រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែតុលា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ។

ក្រោយ​ពី​បាន​ឆ្លើយ​សារភាព​នោះ​នៅ​ថ្ងៃ​ទី​១០ ខែតុលា សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ផុ​ន សុខ​គង់ អាយុ​១៥​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​រំដួល ឃុំ​ដងក្តារ ស្រុក​ស្ទឹង​ត្រង់ យក​មក​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ទៀត ។

ប្រភព​ពី​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​នាង​បាន​ចុះ​ពី​មើល​ទូរទស្សន៍​នៅផ្ទះ​បងប្រុស​វិញ ក៏​ត្រូវ​បាន​ឈ្មោះ រ​ដ្ឋា មក​ចាប់​អូស​ដៃ​ចូល​ទៅ​ក្នុង​ព្រៃ​ចំការ​ដំឡូង​មី​រួច​បាន​រំលោភ​រហូត​បាន​សម្រេច​ម្តង ថែម​ទាំង​គំរាម​ថា ប្រសិនណាបើ​យក​រឿង​ទាំងនេះ​ទៅ​ប្រាប់​ឪពុក​ម្តាយ នោះ​រូបគេ​នឹង​អា​រក​សម្លាប់​ចោល ៕