លោក​ប្រា​យុទ្ធ អំពាវនាវ​ប្រជាជន​កុំ​ឲ្យ​មានការ​ភ័យខ្លាច ក្រោយ​មានការ​ព្រមាន​បំផ្ទុះ​គ្រាប់បែក​ជាថ្មី​នៅ​បាងកក​ និពន្ធដោយ : ទេព អ៊ីវិសាល       October-11-2016, 5:46 pm         183

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក​ប្រា​យុទ្ធ អំពាវនាវ​ប្រជាជន​កុំ​ឲ្យ​មានការ​ភ័យខ្លាច ក្រោយ​មានការ​ព្រមាន​បំផ្ទុះ​គ្រាប់បែក​ជាថ្មី​នៅ​បាងកក​លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទ អូចា (រុបភាព៖ Xinhua)​លោកនាយក​រដ្ឋ​ម​មន្ត្រី​ថៃ​ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃទី​១១ ខែតុលា​នេះ បាន​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​ប្រជាជនមាន​ការអត់ធ្មត់ បន្ទាប់ពី​ប៉ូលិស បាន​ព្រមាន និង​ឲ្យ​ដំណឹង​ពី​គម្រោង​បំផ្ទុះ​គ្រាប់បែក​ដោយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​នៅក្នុង​រាជធានី​បាងកក​ដែល​រាប់បញ្ចូល​ទាំង​ព្រលានយន្តហោះ​ផងដែរ​នោះ​។

«​សូម​ទុក​កិច្ចការ​ឲ្យ​មន្ត្រីប៉ូលិស​ជា​អ្នកធ្វើ ហើយ សូម​ផ្តល់​ការជឿជាក់​ទៅ​ឲ្យ​ពួកគេ​»​។ នេះ​គឹជា​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា ក្រោយពី​ប៉ូលិស​ថៃ បាន​ព្រមាន និង​បង្ហាញ​ពី​កំណត់ហេតុ​មួយ​ថា មាន​ក្រុម​មិន​ស្គាល់មុខ បាននិងកំពុង​រៀប​ផែនការ បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រាជធានី​បាងកក​នោះ​។

​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ដែរថា ផែនការ​បំផ្ទុះ​គ្រាប់បែក គឺ​គ្រាន់តែ​ជាការ​ព្រមាន​ប៉ុណ្ណោះ ហើយ លោក អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​មាន​ភាពភ័យខ្លាច ដោយ​លោក បន្ថែម ថា ប៉ូលិស ក៏​កំពុងតែ​បើក​ការស៊ើបអង្កេត​ផងដែរ​នោះ​។ ​។

​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ នៅ​ថ្ងៃទី​១០ ខែតុលា​ម្សិលមិញ ប៉ូលិស​ថៃ បានបង្ហាញ​អ្នកសារព័ត៌មាន​ពី​កំណត់ហេតុ​មួយ​នៃ​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ក្រុង​បាងកក​។ កំណត់ហេតុ​នោះ បាន​និយាយថា មាន​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម បានរៀបចំ​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រាជធានី​បាងកក នៅក្នុង​អំឡុង​ថ្ងៃទី​២៥​ដល់​៣០ ខែតុលា ដែល​បញ្ចូល​ទាំង​ព្រលានយន្តហោះ​ផងដែរ​៕