បាក់​អគារ​ស្នាក់​នៅ​៤​នៅ​ចិន​ស្លាប់​២២​នាក់

យោង​តាម​ស៊ី​ន​ហួ​ថា តុល្យការ​នៃ​ការ​បាក់​អគារ​ស្នាក់​នៅ​៤​ដែល​កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា នៅ​ក្រុង WENZHOU ខេត្ត ZHEJIANG ភាគ​ខាងកើត​ចិន​អ្នក​ស្លាប់​ឡើង​ដល់​២២​នាក់ ។

ឧប្បត្តិហេតុ​នោះ​កើត​មាន​នា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ក្នុង​សង្កាត់​ឧស្សាហកម្ម​LUCHENG ក្រុង​WENZHOU ។ អ្នក​ជួយ​សង្គ្រោះ​ជាង​៨០០​នាក់ បាន​បញ្ចប់​ការ​រុករក​នា​ថ្ងៃ​ទី​១១ តុលា​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ។ សរុប​មនុស្ស​២៨​នាក់​ទាញ​យក​ចេញពី​គំនរ​បាក់បែក​រួច​មាន​តែ​៦​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រាន​មានជីវិត​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ មនុស្ស​ចុង​ក្រោយ​គេ​រក​ឃើញ​នៅ​រស់រាន​មានជីវិត​ជា​យុវតី​ម្នាក់​ដែល​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១០ តុលា វេលា​ម៉ោង​១៨​និង​៤៥​នាទី ។ រូប​នាង​ការពារ​ដោយ​សាកសព​ឪពុក​ម្តាយ​នាង​ដែល​ស្លាប់​ក្នុង​ការ​បាក់​អគារ ។

ការ​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​បាក់​អគារ​ទាំងនោះ​កំពុង​ធ្វើ ។ យោង​តាម​ពួក​អ្នក​ជួយ​សង្គ្រោះ​ថា​អគារ​កម្ពស់​៦​ជាន់​ទាំងនោះ ដែល​បាក់​ត្រូវ​បាន​កសាង​ឡើង​ដោយ​ពួក​អ្នក​ភូមិ ។ ផ្ទះ​៥​នៅ​ជាប់​ជិតខាង​កសាង​តាំងពី​ទស​វត្ស​ឆ្នាំ​១៩៧០ មិន​រលំ ក៏​ប៉ុន្តែ​ពួក​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​កម្ទេច​ចោល​ចៀសវាង​គ្រោះ​ហ​ន្ត​រាយ​ថ្មី​ទៀត ៕