ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ លួច​ម៉ូតូ​គេ​យក​ទៅ​បញ្ចាំ ​

ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានតែ៧ថ្ងៃ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករលីសែង ស្នាក់នៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ សំ ថាញ់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ជាជាងសំណង់ ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូរងគ្រោះបន្ទាប់ពីជនសង្ស័យរូបនោះបានលួចម៉ូតូម៉ាក ស៊ីរូស ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1A-0485 ។
កាលពីវេលាម៉ោងប្រមាណ៧ និង៣០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦  ម្ចាស់បានទុកម៉ូតូនៅចិញ្ចើមផ្លូវលំ ដែល ស្ថិតនៅក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ រួចក៏បានដើរចូលទៅបែរចិញ្ចឹមត្រីនៅមាត់ទន្លេសាប នៅពេលត្រឡប់មកវិញ ស្រាប់តែបាត់ម៉ូតូ ។ បន្ទាប់ពីបាត់ម៉ូតូ មានអ្នកជិតខាងបានឃើញជនសង្ស័យខាងលើជាអ្នកលួច ហើយបានទៅប្តឹង នគរបាល ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យ បានតែម្តង ៕
ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ លួច​ម៉ូតូ​គេ​យក​ទៅ​បញ្ចាំ ​