ឡូយអស់ទាស់ ! លោកតាវ័យ ៩៤ ឆ្នាំ លើកដុំដែកយ៉ាងសង្ហា

6 Videos


កាលពីឆ្នាំមុន លោកតាវ័យ ៩៣ ឆ្នាំម្នាក់ត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើន ចាប់ផ្តើមស្គាល់ ក្រោយពីរូបថតលោកតាហាត់ប្រាណត្រូវបានគេចែកចាយបន្តគ្នា ។

ឡូយអស់ទាស់ ! លោកតាវ័យ ៩៤ ឆ្នាំ លើកដុំដែកយ៉ាងសង្ហា

នៅក្នុងឆ្នាំថ្មីនេះដែរ លោកតាចម្រើនវ័យ ៩៤ ឆ្នាំហើយ តែទម្លាប់នៃការហាត់ប្រាណ លោកតានៅតែអាចថែរក្សាបានយ៉ាងល្អ ។ លោកតាត្រូវបានគេដឹងថាមានឈ្មោះ Shen Hua និង ភាគច្រើនដាក់ឈ្មោះលោកតាថា «លោកតាសាច់ដុំ» ព្រោះថា ទោះបីជាលោកតាមានវ័យជរាហើយក្តី ក៏លោកតានៅតែមានរាងកាយមាំមួន គួរឲ្យស្ងើចសរសើរ ។ រំលងពីមួយឆ្នាំទៅមួយឆ្នាំ លោកតាហាក់បីដូចជាមិនកាន់តែចាស់នោះទេ តែបែរជាកាន់តែរឹងមាំឡើងៗ ។ គេបានដឹងដែរថា លោកតាចាប់ផ្តើមហាត់ទម្លាប់លើកដុំដែកនេះតាំងពីអាយុ ៧០ ឆ្នាំមកម្ល៉េះ ហើយពេលនេះ វាពិតជាបានផ្តល់អំណោយផលជាច្រើនដល់គាត់ ។

ឡូយអស់ទាស់ ! លោកតាវ័យ ៩៤ ឆ្នាំ លើកដុំដែកយ៉ាងសង្ហា

លោកតាក៏បានប្រាប់ពីអារម្មណ៍ខ្លួនផងដែរចំពោះរឿងនេះថា រូបគាត់ពិតជាសប្បាយរីករាយណាស់ដែលអាចបន្តទម្លាប់នេះមកទល់បច្ចុប្បន្ន ជាពិសេសគាត់ក៏ថែមទាំងអាចបញ្ចុះកូនប្រុស និង កូនប្រសាឲ្យធ្វើតាមគាត់ទៀតផង ៕

ឡូយអស់ទាស់ ! លោកតាវ័យ ៩៤ ឆ្នាំ លើកដុំដែកយ៉ាងសង្ហាឡូយអស់ទាស់ ! លោកតាវ័យ ៩៤ ឆ្នាំ លើកដុំដែកយ៉ាងសង្ហាឡូយអស់ទាស់ ! លោកតាវ័យ ៩៤ ឆ្នាំ លើកដុំដែកយ៉ាងសង្ហាឡូយអស់ទាស់ ! លោកតាវ័យ ៩៤ ឆ្នាំ លើកដុំដែកយ៉ាងសង្ហា

ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)