5 វិធី​សាស្ត្រ​ដើម្បី​ធ្វើ​ឱ្យ​បុរស​ម្នាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ភ្លាមៗ

ជា​ដំបូង​យើង​អាច​និយាយ​បាន​ថា​ អ្នក​មិន​អាច​ធ្វើ​អោយ​បុរស​ម្នាក់​ស្រលាញ់​អ្នក​យ៉ាង​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ជំរុញ​សេចក្ដី​ស្នេហា​របស់​បុរស​ចំពោះ​អ្នក​បាន។​ ហេតុផល​ជា​ច្រើន​វា​ពិត​ជា​សំខាន់​ណាស់​ដែល​ត្រូវ​ចង​ចាំ ដោយ​ស្ត្រី​ភាគ​ច្រើន​ តែង​តែ​គិត​ថា​ពួក​គេ​មិន​ដឹង​ធ្វើ​យ៉ាង​ដូចម្ដេច​ដើម្បី​ទទួល​បាន​សេចក្ដី​ស្រឡាញ់​ពី​បុរស​ម្នាក់​ដែល​ទុក​ទំនាក់​ទំនង​ស្នេហា​ជា​សំខាន់​។

១. ឈប់​ដេញ​តាម​ចាប់​បុរស​
ការ​ខំប្រឹង​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​នេះ​វា​មិន​បាន​ផល​ល្អ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នោះ​ ការ​អនុញ្ញាត​ឱ្យ​បុរស​នោះ​មូរ​ដៃ​អាវ​របស់​គាត់​ ហើយ​ទទួល​ការ​គោរព​និង​សេចក្ដី​ស្រឡាញ់​ពី​អ្នក​វា​បែរ​ជា​ការ​ល្អ​ទៅ​វិញ​ទេ។ពេល​ដែល​បុរស​ម្នាក់​ចង់​ផ្ដល់​អោយ​យើង​នោះ​ វា​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ ពូក​គេ​មាន​ភាព​សក្ដិសម​ចំពោះ​ភាព​ជា​មនុស្ស​ប្រុស​ នៅ​ពេល​ដែល​ពួក​គេ​អាច​ផ្ដល់​អោយ​ស្ត្រី​ម្នាក់​ដោយ​ខ្លួន គេ​ផ្ទាល់។​
នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​ខិត​ខំ​ដេញ​តាម​ចាប់​បុរស​ម្នាក់​និង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រក្សា​ទំនាក់​ទំនង​ នោះ​តម្រូវ​ការ​គ្រប់​យ៉ាង​នឹង​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​បំណង​ប្រាថ្នា​របស់​អ្នក។​ បុរស​ភាគ​ច្រើន​មិន​មាន​អារម្មណ៍​សុខ​ស្រួល​ទេ​នៅ​ពេល​ដែល​ស្ត្រី​ជា​អ្នក​ធ្វើ​គ្រប់​យ៉ាង​នោះ។​
២. និយាយ អ្វី​ដែល​អ្នក​ចង់​និយាយ​
វិធី​សាស្ត្រ​លឿន​បំផុត​ដើម្បី​ធ្វើ​ឱ្យ​បុរស​ម្នាក់​ស្រឡាញ់​អ្នក​ អ្នក​ត្រូវ​ព្យាយាម​ស្វែង​យល់​ ការ​គោរព​និង​ភាព​ភ័យ​ខ្លាច​របស់​បុរស​ម្នាក់​នោះ។​ ស្ត្រី​ម្នាក់​ដែល​ស្គាល់​ពី​ដែន​កំណត់​របស់​ខ្លួន​ ពូក​គេ​នឹង​អាច​រក្សា​ភាព​រមទម្យ​ និង ទំនាក់​ទំនង​យ៉ាង​សាមញ្ញ​របស់​ពួក​គេ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន។​
ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ចំពោះ​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​ គិត​ថា​បុរស​ម្នាក់​នឹង​បោះបង់​ខ្ញុំ​ចោល​ប្រសិន​បើ​ខ្ញុំ​និយាយ​អ្វី​មួយ​ដែល​ធ្វើ​អោយ​គាត់​មិន​សប្បាយ​ចិត្ត។ ហើយ​ខ្ញុំ​ក៏​បាន​សន្មត​ថា​ការ​ធ្វើអ្វី​គ្រប់​យ៉ាង​ ភាគ​ច្រើន​អាច​នឹង​ធ្វើ​អោយ​បុរស​មិន​សប្បាយ​ចិត្ត ដូច​ជា ​ បំណង​ប្រាថ្នា​ដើម្បី​បង្ហាញ​បញ្ហា​ផ្លូវ​ភេទ​ បំណង​ប្រាថ្នា​ក្នុង​ការ​ចំណាយ​ពេល​វេលា​រួម​គ្នា​អោយ​ច្រើន​ និង​មាន​បំណង​ប្រាថ្នា​ជា​ច្រើន​ទៀត។​
តើ​នៅ​ចុង​បញ្ចប់​មាន​អ្វី​កើត​ឡើង​? ខ្ញុំ​បាន​ប្រែ​ក្លាយ​ទៅ​ជា​យាយ​កញ្ចាស់​ មូរ​ម៉ៅ​ម្នាក់។ នៅ​ពេល​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រក្សា​ទំនាក់​ទំនង​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ វា​បែរ​ជា​ធ្វើ​បុរស​បាន​ទទួល​ការ​យល់​ច្រឡំ​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ទៅ​វិញ។ ជា​ការ​ល្អ​បំផុត​នោះ​គ​មាន​ភាព​ស្មោះ​ត្រង់​ ហើយ​និយាយ​អ្វី​ដែល​អ្នក​ចង់​និយាយ។​
៣. ឈប់​និយាយ​ហើយ​ចាប់​ផ្ដើម​ស្ដាប់​
ស្ត្រី​ភាគ​ច្រើន​ត្រូវ​ការ​បុរស​ម្នាក់​ដើម្បី​ស្ដាប់​ពី​បញ្ហា​ទាំង​អស់​របស់​ខ្លួន​។ ទោះ​យ៉ាង​ណា​បុរស​ក៏​ត្រូវ​ការ​ការ​និយាយ​ និង ពិភាក្សា​ផង​ដែរ​។ បុរស​ម្នាក់​នឹង​មិន​និយាយ​ថា:​ «តើ​អ្នក​អាច​ស្ដាប់​ខ្ញុំ​និយាយ​បាន​ទេ?​ “ឬ​ថា«តើ​ខ្ញុំ​អាច​ប្រាប់​អ្នក​អំពី​បញ្ហា​ខ្ញុំ​បាន​ទេ? »។
ប៉ុន្តែ​ពូក​គេ​ពិត​ជា​ចង់​ឱ្យ​អ្នក​ស្ដាប់​ណាស់​នៅ​ពេល​ដែល​ពូក​គេ​ចែក​រំលែក​ពី​បញ្ហា​ ឬ​ សួរ​ដំបូន្មាន​របស់​អ្នក​នៅ​លើ​បញ្ហា​អ្វី​មួយ​ ។ គាត់​ត្រូវ​ការ​អ្នក​ដើម្បី​បញ្ឈប់​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ ដូច​ជា​ ដាក់​ទូរស័ព្ទ​ចុះ ​ការងារ​របស់​អ្នក​ រឺ ចាន​ឬ​កូន​ចុះ​សិន ហើយ​រង់​ចាំ​ស្ដាប់​នូវ​អ្វី​ដែល​គាត់​ចង់​និយាយ​ចេញ​មក។​
គាត់​ត្រូវ​ការ​លឺ​ជា​ញឹក​ញាប់​ នូវ​ពាក្យ​ថា​ “អូន​ពិត​ជា​មាន​មោទន​ភាព​ចំពោះ​បង​ណាស់​” រឺ​ក៏ ​”ស្ដាប់​ទៅ​ដូច​ជា​បង​បាន​ធ្វើ​រឿង​ត្រឹម​ត្រូវ​ហើយ​” ឬ​ថា “អូន​ចូល​ចិត្ត​រឿង​កំប្លែង​ដែល​បង​និយាយ​ណាស់»។​
៤.​ ជា​ដំបូង​អ្នក​ត្រូវ​ស្រលាញ់​ខ្លួន​ឯង​ជា​មុន​សិន​
បុរស​ម្នាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​កាន់​តែ​ជ្រៅ​ទៅ​នៅ​ពេល​ដែល​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ខ្លួន​ឯង​ជា​មុន​សិន​។ ដូច្នេះ​ស្ត្រី​មួយ​ចំនួន​ដែល​មាន​ទំនុក​ចិត្ត​និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​ នឹង​ទទួល​បាន​មក​វិញ​នូវ​សេចក្ដី​ស្នេហា​យ៉ាង​ស្រស់បំព្រង​មួយ។​
អារម្មណ៍​នៃ​ការ​ស្អប់​ខ្លួន​ឯង​គឺ​មិន​មែន​ជា​កត្តា​គួរ​ឱ្យ​ទាក់​ទាញ​នោះ​ទេ។​ កម្រិត​ទាប​នៃ​ការ​ស្រឡាញ់​ខ្លួន​ឯង​មិន​មែន​ត្រឹម​តែ​ប៉ះពាល់​ដល់ ការ​ធ្វើ​ចលនា, ការ​រួម​ភេទ​, ទំនាក់ទំនង​សង្គម​ និង​ការ​ចែក​រំលែក​អារម្មណ៍​របស់​អ្នក​នោះ​ទេ វា​ថែម​ទាំង​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​អ្នក​បន្ថែម​ទៀត​ផង​។
ប្រសិន​បើ​អ្នក​មិន​អាច​មាន​អារម្មណ៍​ល្អ​ៗទៅ​លើ​ខ្លួន​អ្នក​ទេ ​បុរស​ម្នាក់​នោះ​នឹង​ក្លាយ​ជា​កញ្ចក់​របស់​អ្នក​នៅ​អ្នក​មើល​ទៅ​បុរស​ម្នាក់​នោះ។​ មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​ក្លាយ​ទៅ​មនុស្ស​ដែល​ស្វែង​រក​សេចក្ដី​ស្រឡាញ់​ឥត​ឈប់​ឈរ​និង​ មិន​អាច​រក្សា​ទុក​នូវ​ទំនាក់ទំនង​មួយ​នេះ​បាន​ទេ​ បំណង​ប្រាថ្នា​ដរ​ផ្អែម​ល្ហែម​របស់​អ្នក​នឹង​បំផ្លាញ​បុរស​ម្នាក់​នោះ។
៥. បន្ទន់​ឥរិយាបថ​របស់​អ្នក​
បុរស​ភាគ​ច្រើន​ចូល​ចិត្ត​ភាព​ទន់​ភ្លន់​ គ្រាន់​តែ​ពួក​គេ​ចង់​បត់​បែន​ទៅ​និង​ភាព​ផ្អែម​ល្ហែម​របស់​អ្នក​ ហើយ​ពួក​គេ​ក៏​ចង់​មាន​អារម្មណ៍​ដូច​អ្នក​ចឹង​ដែរ។​
នូវ​ត្រង់​ចំណុច​នេះ​ចង់​បញ្ជាក់​ថា​មុន​នឹង​ធ្វើអ្វី​អូយ​រឺ​សម្រេច​ចិត្ត​អ្វី​មួយ​ពេល​ដែល​អ្នក​ខឹង​ អ្នក​ត្រូវ​ដក​ដង្ហើម​អោយ​វែងៗ​ និង​ ព្យាយាម​រំលឹក​អនុស្សា​វរីយ៌​ ដែល​អ្នក​ធ្លាប់​បាន​សាង​រួម​គ្នា។​ ហើយ​ទង្វើ​ទាំង​អស់​នេះ​ហើយ​វា​បង្ហាញ​អោយ​បុរស​ម្នាក់​នោះ​ដឹង​ថា​គេ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ខាង​ផ្លូវ​ចិត្ត​មួយ​សម្រាប់​អ្នក។​

អត្ថបទ : Elen

  • 5 វិធី​សាស្ត្រ​ដើម្បី​ធ្វើ​ឱ្យ​បុរស​ម្នាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ភ្លាមៗ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: