ក្រុម​ម៉ូតូធំ ETF មានទុក្ខ​ជាទម្ងន់ដោយ​ប្រធាន​ក្រុម​ជួបគ្រោះ​ថ្នាក់ចរាចរណ៍

ប្រធាន​ក្រុម​ម៉ូតូ​ធំ ETF បាន​បាត់​បង់​ជីវិត​កាល​ពី​ម្សិល​មិញ​ស្ថិតនៅក្នុង​ខេត្ត​កំពង់​ឆ្នាំង កាល​ពី​វេលាម៉ោងប្រហែល ៦ ល្ងាច។

អ្នក​បណ្តាញ​សង្គម​ដែល​បាន​ស្គាល់​ប្រធាន​ក្រុម​ម៉ូតូធំ ETF លោក ភិន ដារ៉ា  ​ដែល​មាន​គណនីហ្វេស​បុក​ Cartoon ETF គ្រប់​គ្នា​បាន​បង្ហាញ​ការ​ចែក​រំលែកទុក្ខ​​​គ្រប់​ៗ​គ្នា។ មិន​តែ​មិន​ប៉ុណ្ណោះ​ក៏​មាន​សារ​ពី​ប្រធាន​ក្រុម​ម៉ូតូ​ធំដទៃ​បាន​សរសេរ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសបុក​ចែក​រំលែក​ទុក​គ្រប់​ៗ​គ្នា​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គ្រោះ​ថ្នាក់​ច​រាចរណ៍​នេះ​គឺ​ម៉ូតូ​របស់​ប្រធាន​ក្រុម​ ETF ត្រូវ​បាន​បុក​ដោយ​រថយន្ត​ក្រុង​មួយ​។ ​អ្នក​ដែល​បាន​ស្គាល់​ Cartoon Etf បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្រុម​រូប​នេះ​តែងតែ ញញឹម​រួសរាយ​ និង អប់​រំក្រុម​បាន​ល្អ​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​សង្គម​។ ជាង​នេះ​ទៅ​ទៀត​ក្រុម​ ១ នេះ​គឺ​តែង​តែ​ធ្វើ​សប្បុរសធម៌​តាម​ខេត្ត​ជា​ក្រុម​ដូច​ជា​ យក​អំណោយ​ជួយ​ដល់​កុមារ​កំព្រា និង ទុរគតជន​​ផ្សេង​ៗ។

អ្នក​ដែល​មាន​បំណង​ចូល​រួម​បុណ្យ ៧ ថ្ងៃ​

ដោយ៖ ហុង

រូបភាព៖ ហ្វេសបុក

  • ក្រុម​ម៉ូតូធំ ETF មានទុក្ខ​ជាទម្ងន់ដោយ​ប្រធាន​ក្រុម​ជួបគ្រោះ​ថ្នាក់ចរាចរណ៍已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: