Ramos នឹង​អវត្តមាន​1​ខែ​ដោយសារ​បញ្ហា​របួស​ជង្គង់

ខ្សែការពារ​ក្លិប​Real Madrid កីឡាករ Sergio Ramos បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​អំឡុង​ពេល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​World Cup ប៉ះ​ជាមួយ​អាល់​បា​នី កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ។ បញ្ហា​របួស​នេះ​អាច​នឹង​ធ្វើ​ឱ្យ Ramos អវត្តមាន​ក្នុង​ការ​លេង​ឱ្យ​ក្លិប​Real Madrid ចំនួន​៤​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​La Liga របស់​អេ​ស្ប៉ា​ញ​។ ម្យ៉ាងទៀត​Ramos ក៏​អាច​នឹង​ខកខាន​ក្នុង​ការ​ប្រកួតឆេ​ម​ពាន​លី​ក​វគ្គ​ជម្រុះ​តាម​ពូ​ល​ផង​ដែរ ពេល​Real Madrid ប៉ះ​ជាមួយ​ក្លិប​Legia និង​ការ​ប្រកួត​ជម្រុះ​World Cup ពេល​អេ​ស្ប៉ា​ញ​ត្រូវ​ប៉ះ​ជាមួយ​ម៉ា​សេ​ដ្វា​ន​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ខាង​មុខ​នេះ ៕