ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ពាណិជ្ជកម្ម ទីក្រុង​ហុងកុង ស្វែងរក​ឱកាស​ថ្មីលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា

ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ពាណិជ្ជកម្ម ទីក្រុង​ហុងកុង ស្វែងរក​ឱកាស​ថ្មីលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជាភ្នំពេញ​: លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ជួប​ពិភាក្សា ការងារ​ជាមួយ​លោក Raymond Yip នាយករង​ប្រតិបត្តិ ផ្នែក​ទីផ្សារ​នៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ពាណិជ្ជកម្ម ទីក្រុង​ហុងកុង (HKTDC) នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​បំណង​ស្វែងរក ឱកាស​ថ្មី​នៃ​ការ​វិនិយោគ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​។ លោក Yip បាន​សម្តែង​នូវ​ការ កោតសរសើរ​ចំពោះ លោក ទេស​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់​ការ​គាំទ្រ ដល់ HKTDC និង​បាន​សម្តែង​ចំណាប់ អារម្មណ៍​របស់​ខ្លួន ក្នុង​ការ​លើកកម្ពស់ ឱកាស​ថ្មី​នៃ​ការ​វិនិយោគ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្ត្រី បាន​ថ្លែង​ការ​កោតសរសើរ ចំពោះ​កិច្ច​សហប្រតិបត្តិការ យ៉ាង​រឹង​មាំ​របស់ HKTDC និង​បាន​ប្តេជ្ញា​រួមចំណែក​ដល់ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ របស់​កម្ពុជា​។ 

លោក​បាន​ជម្រាប​ជូន​លោក Yip អំពី​គម្រោង​នានា រួម​មាន​៖ "​រថភ្លើង​លើ​អាកាស (sky train)" រថភ្លើង​ក្រោម​ដី និង​ប្រព័ន្ធ​ដឹក​ជញ្ជូន ដោយ​ប្រើ​ផ្លូវដែក (Tramways) ដែល​វិនិយោគិន ទីក្រុង​ហុងកុង អាច​ពិចារណា លើ​ការ​វិនិយោគ​បាន​។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ស្នើ​ឱ្យ​លោក Yip  ជំរុញ​លើក​ទឹក​ចិ​ត្ ក្រុមហ៊ុន​ហុងកុង​ទាំងឡាយ ឱ្យមក​ទស្សនា​កម្ពុជា ដើម្បី​ស្វែង​យល់​ឱ្យ​បាន​ច្បាស់ អំពី​ការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ របស់​ប្រទេស និង​បាន​សន្យា​ភ្ជាប់​ទំនាក់ទំនង​ការងារ ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀ់​ត ជាមួយ HKTDC ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ទាក់ទាញ​វិនិយោគិន ពី​ទីក្រុង​ហុងកុង​៕