សមត្ថកិច្ច​ចាប់ខ្លួន​ឪពុក​ម្តាយ បន្សល់​កូន​តូច​ៗ៣​នាក់​រស់នៅ​ក្នុង​ភាព​ឯកា

ឧត្តរមានជ័យ  ៖ មាន​សេចក្ដីរាយការណ៍​មក​ថា នគរបាល​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​ជា​ប្តី​ប្រពន្ធ រួច​បញ្ជូន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដោយ​ជាប់​ពាក់​ព​ន្ធ័​នឹង​ករណី​គ្រឿងញៀន កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា ២០១៦ ហើយ​បាន​បន្សល់​ទុក្ខ​កូន​ៗ​តូច​៣​ប្រុស​ម្នាក់​នាក់​ដែល​គ្មាន​ទីពឹង​នៅ​ឯក​កោ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ក្មេង​តូច​ៗ​ដែល​គ្មាន​ទីពឹង បន្ទាប់​ពី​ឪពុក​ម្តាយ​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​នោះ ទី​១.​ឈ្មោះ ភឹ​ម លាង​ហេង ភេទ​ស្រី អាយុ​១៤​ឆ្នាំ​ជា​កូនច្បង ទី​២.​ឈ្មោះ ភឹ​ម សុ​ផា​ន់​ណា ភេទ​ស្រី អាយុ​៥​ឆ្នាំ និង​ទី​៣.​ឈ្មោះ ភឹ​ម សុភ​ត្ត្រា ភេទ​ប្រុស អាយុ​ជាង​១​ខួប ឪពុក​ម្តាយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ជាតិ ទី​ន ជា​ប្តី​អាយុ​៣៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ិច មុំ អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ យោង​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ភូមិ​ជិតខាង​បានឱ្យ​ដឹង​ថា ឪពុក​ម្តាយ​ក្មេង​ៗ​ទាំង​៣​នាក់​នេះ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​គឺ​ពួក​គាត់​មិន​បានដឹង​អំពី​មូលហេតុ​អ្វី​ទេ តែ​ពួក​គាត់​មានការ​អាណិតអាសូរ​ដល់​ក្មេង​តូច​ៗ​ទាំង​៣​នាក់ ដែល​រស់នៅ​គ្មាន​មេបា​ជា​អ្នកគ្រប់គ្រង​។

រូប​គាត់​បាន​ដាក់​ការ​សង្ស័យ​ថា កាលពី​ថ្ងៃ​ទី​០៧ តុលា ២០១៦​នោះ នគរបាល​ស្រុក បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ឆែម ញិ​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឈូក ឃុំត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ដោយ​ចោទ​ពី​បទ​ជួញដូ​គ្រឿងញៀន កាលពី​កន្លង​ទៅ ហើយ​គេ​បាន​សង្ស័យ​ថា ទំនង​បុរស​រូប​នេះ​ឆ្លើយ​ដាក់​គ្នា​ដូច​សម្លកំពឹស​ហើយ​មើលទៅ​។

ក្មួយ​ស្រី​ឈ្មោះ ភឹ​ម លាង​ហេង អាយុ​១៤​ឆ្នាំ ដែល​ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​៣​នាក់​បាន​រៀបរាប់​ទាំង​ក្តុកក្តួល​នាង​ស្ទើរតែ​ស្រែកយំ បាន​បង្ហើប​ថា នាង​ជួប​ការ​លំបាក​ណាស់​មើលថែ​ទាំ​ប្អូន​ៗ​ទាំង​យប់​ទាំ​ថ្ងៃ វា​យំ​ស្រែក​រក​ម្តាយ​ដោយ​មិន​បាន​ដេក​ពួន ហើយ​រូប​នាង​បាន​បាត់បង់​ការ​សិក្សា​ថែម​ទៀត​ផង រូប​នាង​នឹង​ប្អូន​បាន​លើកដៃ​សុំ​អំពាវនាវ​ដល់​ស្ថាប័ន ហើយ​សុំ​ឲ្យ​សមត្ថកិច្ច​ទាំងអស់​មេត្តា​ដោះ​លែង​ម្តាយ​រូបគេ​មក​វិញ​ដើម្បី​គ្រប់គ្រង​កូន​ៗ​តែ​ឪពុក​បើ​រូប​គាត់​មានទោស​កំហុស​នោះ​តាមតែ​ច្បាប់​ចាត់ការ​ទៅ​ចុះ​។ ទាក់ទិន​ហេតុការណ៍​នេះ​អ្នក​យក​ព័ត​មានបាន​ទូរស័ព្ទ​ទៅ​លោក ស៊ី​ម វណ្ណៈ អធិកា​ស្រុកអន្លង់​វែង ចូល​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​លើក​កាលពី​រសៀល​ថ្ងៃ​ទី​១១ តុលា ២០១៦​នេះ​៕