អ្នកគាំទ្ររំជួលចិត្ត ពេលឮថាតួប្រុស ចាង ជឺយ៉ាង ឆ្លងជំងឺបែបនេះ

តារាសម្តែងប្រុសហុងកុង Sammul Chan ឬ យើងភាគច្រើនស្គាល់ថា ចាង ជឺយ៉ា ក្នុងរឿងភាគ ទេវបុត្រណាចា បានចាប់អាជីពសម្តែងនៅចិនដីគោក កាលពីប៉ុន្មានឆ្នាំមុននេះ តែទោះបីរវល់យ៉ាងណា រូបលោកតែងតែរក្សាចំណងមិត្តភាពយ៉ាងល្អជាមួយមិត្តៗអ្នកគាំទ្រលោកតាមបណ្តាញសង្គមជានិច្ច ។

អ្នកគាំទ្ររំជួលចិត្ត ពេលឮថាតួប្រុស ចាង ជឺយ៉ាង ឆ្លងជំងឺបែបនេះ

Loading...

កាលពីពេលថ្មីៗនេះដែរ អតីតតារាប្រុសប្រចាំប៉ុស្ត៍ទូរទស្សន៍ TVB បានចែករំលែកព័ត៌មាន ដែលលោកទទួលរងអាការក្តៅខ្លួនខ្លាំង រហូតភាគច្រើនបារម្ភថា លោកប្រហែលជាអាចឆ្លងជំងឺហ្ស៊ីកា ព្រោះមួយខែមុននោះដែរ លោកបានទៅដល់ប្រទេសថៃ ថែមទាំងត្រូវមូសខាំញឹកញាប់ថែមទៀត ។ ក្រោយពេលត្រឡប់មកវិញ ទើបលោកចាប់ផ្តើមមានអាការមិនស្រួលខ្លួនដូចជាឈឺក្បាល រាគ ក្តៅខ្លួន ចុករោយសាច់ដុំ និង សម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីថែមទៀត ។ ព្រោះតែអាការបែបនេះ លោកក៏បានទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យក៏បានបញ្ជាក់ដែរថា អាការបែបនេះហាក់ដូចនឹងជំងឺគ្រុនឈាម និង ជំងឺហ្ស៊ីកា តែក្រោយពីពិនិត្យសព្វគ្រប់ លោកគ្រាន់តែមានជំងឺផ្តាសាយធំប៉ុណ្ណោះ ហើយក្រោយទទួលការព្យាបាល សព្វថ្ងៃ លោកធូរស្បើយច្រើនហើយ ។

អ្នកគាំទ្ររំជួលចិត្ត ពេលឮថាតួប្រុស ចាង ជឺយ៉ាង ឆ្លងជំងឺបែបនេះ

គួរបញ្ជាក់ដែរថា ដោយសារតែអាការៈមិនស្រួលបែបនេះ ទើបធ្វើឲ្យលោកមិនបានចូលរួមមង្គលការមិត្តជិតស្និទ្ធក្នុងវិស័យសិល្បៈរវាងលោក Him Law និង នាង Tavia Yeung ៕

អ្នកគាំទ្ររំជួលចិត្ត ពេលឮថាតួប្រុស ចាង ជឺយ៉ាង ឆ្លងជំងឺបែបនេះអ្នកគាំទ្ររំជួលចិត្ត ពេលឮថាតួប្រុស ចាង ជឺយ៉ាង ឆ្លងជំងឺបែបនេះអ្នកគាំទ្ររំជួលចិត្ត ពេលឮថាតួប្រុស ចាង ជឺយ៉ាង ឆ្លងជំងឺបែបនេះ

ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)

ដកស្រង់ពី៖ pmhotnews