ចាន់ វឌ្ឍនាកា និង ​ប្រាក់​ មុន្នីឧត្តម​ ក៏​រត់​កាន់​​ភ្លើង​គប់​កីឡា​ជាតិ

នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០១៦​នេះ​ មាន​ការ​រៀប​ចំ​មិន​ចាញ់​ការ​ប្រកួត​កីឡា​ជា​ហ្គេម​នៅ​ក្នុង​តំបន់​នោះ​ទេ​ គឺ​មាន​ទម្រង់​ដូច​គ្នា​ទាំង​អស់​ដូច​ជា​កម្មវិធី​វប្បធម៌​ កម្មវិធី​កីឡា​ ការ​ថ្លែង​សុន្ទរកថា​របស់​ថ្នាក់​ដឹក​នាំ​ និង​ការ​រត់​កាន់​ភ្លើង​គប់​ជា​ដើម​។
តើ​នរណា​ខ្លះ​ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​មក​រត់​កាន់​ភ្លើង​គប់​នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​នេះ? គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​បាន​បង្ហាញ​ឈ្មោះ​ជា​ផ្លូវ​ការ​របស់​អ្នក​រត់​ភ្លើង​គប់​ដើម្បី​ជា​ការ​បង្ហាញ​ថា​ជា​ការ​ប្រកួត​ផ្លូវ​ការ​នៃ​កីឡា​ជាតិ​លើក​ទី​១។

 

អ្នក​ការ​រត់​ភ្លើង​គប់​នេះ​បាន​ចែក​ចេញ​ជា​២​ផ្នែក​ គឺ​អ្នក​ដែល​ជា​អតីត​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ៗ​ដែល​នៅ​មាន​ជន្មាយុ​នៅ​ឡើយ​ និង​កីឡាករ​ កីឡា​ការិនី​ជំនាន់​ថ្មី​ និង​កំពុង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ស្រទាប់​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ​។

 

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​អ្នក​រត់​ភ្លើង​គប់​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​គឺ​
អតីត​កីឡា​ករ​ឆ្នើម​ៗ
១- ព្រីទ្ធាចារ្យ​កីឡា​ កែវ​ ថុន
​២- លោកគ្រូ សោម សារ៉ន
៣- លោកគ្រូ អ៊ាត គឹមហេង
៤- លោកគ្រូ តូ រិទ្ធីយ៉ា

 

ចាន់ វឌ្ឍនាកា និង ​ប្រាក់​ មុន្នីឧត្តម​ ក៏​រត់​កាន់​​ភ្លើង​គប់​កីឡា​ជាតិ

ប្រាក់ មុន្នីឧត្តម

 

កីឡាករ​ កីឡា​ការិនី​ឆ្នើម​នា​ពេលបច្ចុប្បន្ន​
១- វីរៈកីឡាការិនី ស៊ន សៀវម៉ី
២- វីរៈកីឡាការិនី កែ ឡេង
៣- កីឡាករ ប្រាក់ មុនីឧត្តម
៤- កីឡាករ ចាន់ វឌ្ឍនាកា

 

ចាន់ វឌ្ឍនាកា និង ​ប្រាក់​ មុន្នីឧត្តម​ ក៏​រត់​កាន់​​ភ្លើង​គប់​កីឡា​ជាតិ

​ចាន់ វឌ្ឍនាកា (លេខ​១១)

​ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​
ប្រភព៖ អគ្គនាយកដ្ឋាន​កីឡា​