ដំបូន្មាន​សម្រាប់​អ្នក​ម្តាយ ពេល​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ​

ដំបូន្មាន​សម្រាប់​អ្នក​ម្តាយ ពេល​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ​

សម្រាប់​ការ​ឆុង​ទឹកដោះគោ វា​មិនមែន​ជា​ការងាយស្រួល និង​តែងតែ​ត្រឹមត្រូវ ដូចជា​រូប​លោក​អ្នក​គិត​នោះ​ទេ ពីព្រោះ ប្រសិនបើ​ធ្វេសប្រហែស វា​អាច​បង្ក​ជា​ផលវិបាក និង​គ្រោះថ្នាក់​ដល់​កូន​របស់​អ្នក​បាន​។

ដូច្នេះ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​ល្អៗ​មួយចំនួន ដែល​អ្នក​គួរតែ​អនុវត្ត នៅពេល​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ ៖

១. លាង​សម្អាត​ដៃ​ឲ្យបាន​ស្អាត មុនពេល​ចាប់ផ្តើម​ឆុង​

២. ចងចាំ​នូវ​បរិមាណ​ទឹក និង​ចំនួន​ស្លាបព្រា​ឲ្យបាន​ច្បាស់ ដោយ​មិន​ត្រូវ​ដាក់​លើស ឬ​ខ្វះ​នោះឡើយ​

៣. បើក និង​បិទ​គម្រប​កំប៉ុង​ទឹកដោះគោ​ដោយ​ប្រុងប្រយ័ត្ន មិន​ត្រូវឲ្យ​ដៃ​របស់អ្នក​ប៉ះ​នឹង​ម្សៅ​ទឹកដោះគោ​ឡើយ​

៤. ប្រញាប់​បិទ​កំប៉ុង​ទឹកដោះគោ ក្រោយពេល​ប្រើ​រួច ដើម្បី​កុំឲ្យ​មាន​ខ្យល់ និង​សំណើម​ខ្លាំងពេក​

៥. ចូរ​ឲ្យ​កូន​របស់​អ្នក បៅ​ទឹកដោះគោ​នោះ​ឲ្យអស់ ក្នុង​រយៈពេល​មួយ​ម៉ោង ក្រោយពេល​ឆុង​រួច (​បើ​នៅ​សល់ គួរ​ចាក់ចោល ទោះបីជា​អ្នក​អាច​រក្សាទុក​វា នៅក្នុង​ទូរ​ទឹ​កកកក្តី​)​។​

​ចំណាំ ៖ ប្រសិន​បើ​កូន​របស់​អ្នក​រាក ក្អួត ឬ​មិន​ស្រួលខ្លួន ក្រោយពេល​ញ៉ាំ​ទឹកដោះគោ ត្រូវ​ប្រញាប់​ឈប់​ឲ្យគេ​បៅ ហើយ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​៕

ប្រភព ៖ Parents

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​ ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។