Barcelona ឈ្នះ​ផុយ​យប់​មិញ​ខណៈ​ MSN សុទ្ធ​តែ​រក​បាន​គ្រាប់​បាល់​ទាំង​អស់​គ្នា​

ក្នុងការប្រកួតសប្ដាហ៍ទី៣៧នៃក្របខណ្ឌ La Liga កាលពីយប់មិញក្លឹបអ្នកមានបុណ្យ FC Barcelona បានទទួលជ័យជំនះដោយលទ្ធផល៥ទល់នឹង០លើក្លឹប Espanyol ។

ក្នុងការប្រកួតនេះដែរខ្សែប្រយុទ្ធឆ្នើម៣របស់ Barcelona សុទ្ធតែរកគ្រាប់បានទាំងអស់គ្នាដោយ Luis Suarez ស៊ុតបាន២គ្រាប់ម្នាក់ឯងនៅ (នាទី៥២និង៦១ ) កីឡាករ Lionel Messi រកបាន១គ្រាប់នៅនាទីទី៨ ខណៈ Neymar រកបាន១គ្រាប់នៅនាទី៨៣ ។ ដោយឡែកមួយគ្រាប់ទៀតរបស់ Barcelona គឺជាការស៊ុតបញ្ចូលទីដោយកីឡាករ Rafael Alcantara នៅនាទី៧៤ ។

ក្រោយជ័យជំនះធ្វើក្លឹប Barcelona នៅបន្តកាន់កាប់កំពូលតារាង La Liga ខណៈតាមពីក្រោយដោយក្លឹប Real Madrid ដែលពួកគេខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ ។ ហើយការប្រកួតនៅសល់តែមួយប្រកួតទៀតត្រូវបញ្ចប់ដូចនេះបើ Barcelona ឈ្នះនោះ Barcelona នឹងក្លាយជាម្ចាស់ពាន La Liga នៅរដូវកាលនេះហើយ ។

អត្ថបទ ៖ វិចទ័រ 

  • Barcelona ឈ្នះ​ផុយ​យប់​មិញ​ខណៈ​ MSN សុទ្ធ​តែ​រក​បាន​គ្រាប់​បាល់​ទាំង​អស់​គ្នា​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:វីដេអូ
Tags: