ឌុច លីដា សុំការអភ័យទោសពីទស្សនិកជនពាក់ព័ន្ធនឹង …

6 Videos


បន្ទាប់ពីមានមតិរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រិយមិត្ត និងមានការចេញមុខបកស្រាយជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឈុតថតស្រាតក្នុងរឿង «នារីវេទ្តមន្ត» ពេលនេះ តារាសម្ដែងដែលកំពុងឡើងកូដខ្លាំង ឌុច លីដា បានចេញមុខសុំទោសទស្សនិកជនជាសាធារណៈ ប៉ុន្ដែនាងមិនបានរំឭកពីការថតរឿងនោះទេ អ៊ីចឹង តើ ឌុច លីដា សុំទោសទស្សនិកជនរឿងអ្វី?

ឌុច លីដា សុំការអភ័យទោសពីទស្សនិកជនពាក់ព័ន្ធនឹង …

តាមការពិត ស្រីស្អាត ឌុច លីដា ចេញសារសុំទោសទស្សនិកជនពាក់ព័ន្ធនឹងរឿងនាងមិនបានឆ្លើយតបសារទៅប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទេ ដោយសារតែនាងមានការងារច្រើនដែលត្រូវបំពេញ ហេតុដូច្នេះហើយទើបមិនសូវបានឆ្លើយតប ហើយសុំការយោគយល់ពីទស្សនិកជន។

ឌុច លីដា សុំការអភ័យទោសពីទស្សនិកជនពាក់ព័ន្ធនឹង …

ជាការពិត តួឯកស្រីវ័យក្មេង ឌុច លីដា បានលើកឡើងថា «ឱ្យខ្ញុំសុំទោស ចំពោះអ្នកដែល add Facebook ខ្ញុំអត់ចូល និង add ហើយ ប៉ុន្តែខ្ញុំអត់ទាន់បាន confirm និងមាន Messages ច្រើនទៀតក៏ មិនទាន់បានតបដែរ។ ដោយសារមិនមានពេលច្រើន និងមាន Friends ច្រើន ប៉ុន្តែខ្ញុំនឹងព្យាយាមឆ្លើយតបទៅអ្នកទាំងអស់គ្នាវិញ តាមតែអាចធ្វើបាន។ ហើយខ្ញុំនឹង add ទៅវិញសម្រាប់អ្នកដែលគាត់ add ខ្ញុំអត់ចូល។»

ឌុច លីដា សុំការអភ័យទោសពីទស្សនិកជនពាក់ព័ន្ធនឹង …

ក្នុងនោះដែរ ឌុច លីដា ក៏បានអរគុណជាខ្លាំងដល់ទស្សនិកជនដែលតែងតែគាំទ្រ និង ស្រឡាញ់ចូលចិត្តរូបនាង ហើយនេះគឺជាទង្វើមួយដ៏ល្អបំផុតចំពោះអ្នកសិល្បៈដែលមិនមានឥរិយាបថឆ្មើងឆ្មៃដាក់អ្នកគាំទ្រ និងជាគំរូដ៏ល្អមួយសម្រាប់សិល្បករសិល្បការិនីដទៃទៀតផងដែរ៕ BeBe

ឌុច លីដា សុំការអភ័យទោសពីទស្សនិកជនពាក់ព័ន្ធនឹង …ឌុច លីដា សុំការអភ័យទោសពីទស្សនិកជនពាក់ព័ន្ធនឹង …ឌុច លីដា សុំការអភ័យទោសពីទស្សនិកជនពាក់ព័ន្ធនឹង …

  • ឌុច លីដា សុំការអភ័យទោសពីទស្សនិកជនពាក់ព័ន្ធនឹង …已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:សិល្បៈ