ប៊ីចេង កំពុង​សម្លាប់​ពលរដ្ឋ​ខ្មែរ ដោយ​សន្សឹមៗ​?

ប៊ីចេង កំពុង​សម្លាប់​ពលរដ្ឋ​ខ្មែរ ដោយ​សន្សឹមៗ​?

​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដឹងថា ប៊ីចេង មិនល្អ ហើយ​ផ្តល់​ផលវិបាក​ច្រើន ចំពោះ​សុខភាព ប៉ុន្តែ​ទោះបីជា​យ៉ាងនេះក្តី ក៏​ពួកគេ​មួយចំនួនធំ នៅតែ​បន្ត​ការ​ទទួលទាន​វា ដោយ​ខានមិនបាន​ឡើយ​។​ ​ប៊ីចេង ឬ​ហៅ​កាត់​ថា MSG ត្រូវបាន​គេ​យកមកប្រើ ដើម្បី​ធ្វើឲ្យ​ម្ហូបអាហារ មាន​រសជាតិ​ឆ្ងាញ់​ជាង​មុន​។

ទោះបីជា​រដ្ឋបាល​ចំណីអាហារ និង​ឱសថ បានបញ្ជាក់​ថា វា​មាន​សុវត្ថិភាព ក្នុងការ​ទទួល​ទានក្តី ក៏ប៉ុន្តែ វា​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស់ រហូតមកដល់​សព្វថ្ងៃ ពីព្រោះ មាន​ការសិក្សា​ច្រើនណាស់ ដែល​បញ្ជាក់ថា ប៊ីចេង អាច​សម្លាប់​មនុស្ស​ដោយ​មិនដឹង​ខ្លួន​។​

ប៊ីចេង ត្រូវបាន​គេ​ប្រើប្រាស់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ ក៏​បាន​ទទួល​សារ​ព្រមាន ក៏​ដូច​របាយការណ៍​នៃ​ផល​ប៉ះពាល់ ចំពោះ​សុខភាព​ជា​ច្រើន​រាប់មិនអស់​ផងដែរ​។​

ផលប៉ះពាល់​ទាំងនោះ មានដូចជា ៖

-​ ​ឈឺក្បាល​

-​ ​ក្តៅ​ក្រហល់ក្រហាយ​

-​ ​បែកញើស​ស្អិត​

-​ ​អស់កម្លាំង​

-​ ​ស្ពឹក​ដៃ ស្ពឹក​ជើង និង​មុខមាត់​

-​ ​តឹង ហើម ឬ​ឈឺ​ដៃជើង មុខ និង​ក​

-​ ​ឈឺ​ក្នុង​ដើមទ្រូង​

-​ ​ចង្អោ​រ ឬ​ក្អួត​

-​ ​បេះដូង​ដើរ​ញាប់​៕

ប្រភព ៖ Mayoclinic

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​ ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។