កាន់តែធំ កាន់តែឆ្ងាញ់ កាន់តែរហ័ស កាន់តែស្រស់ស្រាយ៖ រសជាតិប៊ឺហ្គឺរ នៅ Carl’s Jr. នាំអ្នកឆ្ពោះទៅកាន់អារម្មណ៍ដ៏អស្ចារ្យ!

ភ្នំពេញ៖ ធ្លាប់ញ៉ាំបឺហ្គឺរដែលមានទំហំធំជាងមុខរបស់អ្នកទេ? នៅថ្ងៃទី ១៧ ខែតុលា លោកអ្នកនឹងបានភ្លក់បឺហ្គឺរ ដ៏អស្ចារ្យបែបនេះហើយ! បឺហ្គឺរដែលមានទំហំដ៏ធំមិនធ្លាប់មានជាមួយនឹងសាច់គោ មានក្លិនដ៏ឈ្ងុយឆ្ងាញ់ និងឱជារសជាប់មាត់បំភ្លេចមិនបាន ទ្រាប់ជាមួយនឹង ឈីសដែលរលាយស្រក់មក ដែលអ្នកត្រូវប្រើដៃទាំង ២ទើបអាចកាន់បឺហ្គឺរមួយនេះបាន។

ទាំង អាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច Carl’s Jr បានរៀបចំមុខម្ហូបរួចជាស្រេច ដើម្បីផ្តល់នូវរសជាតិដ៏ ឈ្ងុយឆ្ងាញ់គ្រប់ពេលជារៀងរាល់ថ្ងៃ ដែលរួមមានទាំងបឺហ្គឺរទំហំយក្ស សាំងវិចបន្ទះធំៗ សាច់មាន់ដ៏ស្រទន់ ប្រឡាក់ដោយដៃចុងភៅដ៏ចំណាន និងការ៉េមក្រឡុកធ្វើឲ្យអារម្មណ៍របស់អ្នក សប្បាយរីករាយ និងស្រស់ស្រាយពេញមួយថ្ងៃ!

មុនពេលគិតថាបឺហ្គឺរនេះធំពេកហើយញ៉ាំមិនអស់នោះ ឈប់សិន! គិតបន្តិចសិន! Carl’s Jr. ក៏ផ្តល់នូវមុខម្ហូបអាហារឆ្ងាញ់ៗ ដទៃទៀតពិសេសសម្រាប់អ្នកដែលនិយមចូលចិត្តញ៉ាំបឺហ្គឺរ ដែលមានបរិមាណសាកសមបំផុតសម្រាប់អ្នក!

អ្នកក៏អាចជ្រើសរើសដោយដាក់តែបន្លែ ពុំយកសាច់វិញ។ ដើម្បីបន្ទាបកាឡូរីឲ្យកាន់តែទាប និងគ្មានជាតិ Gluten អ្នកអាចមិនយកនំបុ័ង និង មុខម្ហូបដែលមានជាតិ Gluten ផ្សេងៗ ហើយជំនួស ដោយសម្បកខ្ចប់ប៊ឺហ្គឺរជាសាឡាដដែលស្រស់ និងស្រួយៗ។

អស្ចារ្យមែនទែន! អ្នកនៅតែអាចទទួលបាននូវបឺហ្គឺរ ដែលមានរសជាតិឆ្ងាញ់ និងពិសេសមិនធ្លាប់មានពីមុន ដោយបន្ថែមគ្រឿងតាមចំណូលចិត្តរបស់អ្នក ហើយក្រុមការងាររបស់ Carl’s Jr. មានភាពសប្បាយ រីករាយជានិច្ចនឹងបម្រើអ្នក។ Carl’s Jr. មានក្តីសោមនស្សដែលខ្លួនបានមក ដល់កម្ពុជា និងផ្តល់នូវមុខម្ហូបឆ្ងាញ់ៗស្រស់ៗដែលអតិថិជនអាចកុម្ម៉ង់ បានតាមចិត្តហើយមុខម្ហូបទៀតសោត ក៏អាចជ្រើសរើសបានតាមចិត្តផងដែរ។

សូមកុំបារម្ភពីគុណភាពរសជាតិ និងភាពឈ្ងុយឆ្ងាញ់អស្ចារ្យរបស់សាច់នៅ Carl’s Jr. ដូច្នេះអ្នកគ្រាន់តែកុម្ម៉ង់ រួចរង់ចាំមួយប៉ព្រិចភ្នែក សម្រាប់អាហារអ្នកនិងរីករាយជាមួយតម្លៃទាបរហូតដល់ចំហមាត់នឹកស្មានមិនដល់ គឺចំហល្មមអាចញ៉ាំបឺហ្គឺរខ្នាតយក្សរបស់ Carl’s Jr. បានទៀតផង!

សូមអញ្ជើញអ្នកចូលចិត្តមុខម្ហូបថ្មីៗ និងអ្នកនិយមញ៉ាំបឺហ្គឺរទាំងអស់ ទាំងក្មេង ទាំងចាស់ គ្រប់ស្រទាប់វណ្ណៈទាំងអស់នៅ កម្ពុជាមកសាកល្បងភ្លក់បឺហ្គឺរ ដែលមានទំហំធំ កាន់តែឈ្ងុយឆ្ងាញ់ កាន់តែធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយ ហើយធានាថាអ្នកនឹងមិនត្រឡប់ទៅរក បឺហ្គឺរតូចៗវិញនោះឡើយ!  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត