ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

ប្រជាពលរដ្ឋហ្វីលីពីនជាង៧០ម៉ឺននាក់ ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានចេញមុខមកសារភាព និងចូលរួមក្នុងកម្មវិធីអប់រំកែប្រែជាមួយរដ្ឋាភិបាល ដោយធ្វើក្តារមឈូសសម្រាប់អ្នកទោសគ្រឿងញៀនដទៃទៀតដែលបានស្លាប់បាត់បង់ជីវិត ក្រោមការវាយប្រហាររបស់កងកម្លាំងប៉ូលិស ទាហានរដ្ឋាភិបាល ដើម្បីជៀសផុតពីការសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ក្តៅគគុករបស់លោកប្រធានាធិបតី Rodrigo Duterte ។

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

Loading...

សារព័ត៌មាន Daily Mail របស់អង់គ្លេស បានផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ឲ្យដឹងថា មានប្រជាពលរដ្ឋហ្វីលីពីនជាង ៧០០ ០០០នាក់ ដែលប្រើប្រាស់ និងជួញដូរគ្រឿងញៀន បានចេញមកសារភាពនៅចំពោះមុខរដ្ឋាភិបាល ដើម្បីបានរួចផុតពីការស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ។

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

ក្នុងទីក្រុង Olongapo ភាគខាងជើងទីក្រុងម៉ានីល(Manila)នៃប្រទេសហ្វីលីពីន អ្នកពាក់ព័ន្ធគ្រឿងញៀនដែលចេញមុខសារភាព ត្រូវបានបង្រៀនឲ្យចេះធ្វើក្តារមឈូសសម្រាប់អ្នកដទៃទៀត ដែលជាកម្មវិធីអប់រំកែប្រែមួយរបស់រដ្ឋាភិបាល ។

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

រដ្ឋាភិបាលទីក្រុងម៉ានីល បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ពេលបានមើលឃើញក្តារមឈូសដែលខ្លួនបានធ្វើផ្ទាល់នោះ ប្រាកដជានឹងបោះបង់ចោលគ្រឿងញៀន ដោយសារតែឋិតក្នុងជម្រើសពីរគត់ គឺ ស្លាប់ និងបោះបង់គ្រឿងញៀន ។

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

ប្រជាពលរដ្ឋម្នាក់ដែលចូលរួមក្នុងកម្មវិធីធ្វើក្តារមឈូស បាននិយាយថា “ខ្ញុំដឹងច្បាស់ណាស់ថា បើខ្ញុំមិនផ្លាស់ប្តូរទេ គឺខ្ញុំនឹងត្រូវដេកក្នុងក្តារមឈូសមួយ ក្នុងចំណោមក្តារមឈូសដែលខ្ញុំបានធ្វើផ្ទាល់” ។

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

ក្រោយការចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនរយៈពេលត្រឹម១០០ថ្ងៃ គឺប្រជាពលរដ្ឋប្រមាណ ៣ ៦០០នាក់ហើយត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅប្រទេសហ្វីលីពីន ខណៈលោក Rodrigo Duterte បានធ្វើការសន្និដ្ឋានថា មានប្រជាពលរដ្ឋរហូតដល់ ៣,៧លាននាក់ បាននិងកំពុងប្រើប្រាស់ថ្នាំញៀន ហើយលោកប្រធានាធិបតីរូបនេះបានប្តេជ្ញាថា នឹងកម្ចាត់គ្រឿងញៀនឲ្យអស់ចេញពីប្រទេសក្នុងអាណត្តិដឹកនាំរបស់លោក ៕ ប្រភព៖ Dtn7.com