ស្លាក​លេខ​រថយន្ត​ប្រភេទ​នេះ​ហើយ​ ដែល​បំបាក់មុខ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឲ្យ​ “​សល់​ប៉ុន​មេដៃ​”

​កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ នីតិកាល​ទី​៥​ ធ្លាប់​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​៩៩៣/១៣​អ​.​រ​.​ស​-​ស​.​ជ​.​ណ​ ស្តី​ពី​និរាករណ៍​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ 1,​ រដ្ឋសភា​ 2,​ រដ្ឋសភា​ 3​ និង​រដ្ឋសភា​ 4​ ។​

ស្លាក​លេខ​រថយន្ត​ប្រភេទ​នេះ​ហើយ​ ដែល​បំបាក់មុខ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឲ្យ​ “​សល់​ប៉ុន​មេដៃ​”

​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​លេខ​៩៩៣/១៣​ អ​.​រ​.​ស​-​ស​.​ជ​.​ណ​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ "…​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​រៀបចំ​ និង​ផ្តល់​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ 5​ ជូន​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ទាំង​១២៣​រូប​រួចរាល់​អស់ហើយ​ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​តំណែង​ ។​ ដោយឡែក​ ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ 1,​ រដ្ឋសភា​ 2,​ រដ្ឋសភា​ 3​ និង​រដ្ឋសភា​ 4​ ត្រូវ​ទុកជា​និរាករណ៍​ ។​ …​សូម​សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ តំណាងរាស្ត្រ​ និង​អតីត​តំណាងរាស្ត្រ​ទាំងអស់​ មេត្តា​ឈប់​ប្រើប្រាស់​ស្លាក​លេខ​ដែល​និរាករណ៍​ ហើយ​សូម​ប្រគល់​មក​ឲ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​វិញ​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ ។​ "​ ។​

ស្លាក​លេខ​រថយន្ត​ប្រភេទ​នេះ​ហើយ​ ដែល​បំបាក់មុខ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឲ្យ​ “​សល់​ប៉ុន​មេដៃ​”

​ព័ស្តុតាង​ជាក់ស្តែង​មួយ​បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ មាន​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Lexus​ LX470​ ពាក់​ស្លាក​លេខ​រដ្ឋសភា​ 4.​ 2-049​ ចរាចរណ៍​យ៉ាង​ហ៊ឺហា​ ដោយ​មិន​ខ្វល់​នឹង​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បន្តិច​ណា​ឡើយ​ ហើយ​ក៏​មាន​ន័យ​ថា​ បាន​បំបាក់មុខ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឲ្យ​ "​សល់​ប៉ុន​មេដៃ​"​ ផង​ដែរ​ ។​

ស្លាក​លេខ​រថយន្ត​ប្រភេទ​នេះ​ហើយ​ ដែល​បំបាក់មុខ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឲ្យ​ “​សល់​ប៉ុន​មេដៃ​”

​បន្ទាប់​ពី​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ក្នុង​ឋានន្តរស័ក្តិ​ឧត្តម​អភិបាល​ថ្នាក់​លេខ​១​ ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ​ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១១៤៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​រួច​មក​ ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នីតិកាល​ទី​៥​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១១៦៨​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ៕​

ស្លាក​លេខ​រថយន្ត​ប្រភេទ​នេះ​ហើយ​ ដែល​បំបាក់មុខ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឲ្យ​ “​សល់​ប៉ុន​មេដៃ​”

Related

Loading...