ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

​ប្រជាពលរដ្ឋ​ហ្វី​លី​ពី​ន​ជាង​៧០​ម៉ឺន​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ បាន​ចេញ​មុខ​មក​សារភាព​ និង​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​កែប្រែ​ជាមួយ​រដ្ឋាភិបាល​ ដោយ​ធ្វើ​ក្តារ​មឈូស​សម្រាប់​អ្នកទោស​គ្រឿងញៀន​ដទៃ​ទៀត​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ក្រោម​ការ​វាយប្រហារ​របស់​កងកម្លាំង​ប៉ូលិស​ ទាហាន​រដ្ឋាភិបាល​ ដើម្បី​ជៀស​ផុត​ពី​ការ​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដ៏​ក្តៅ​គគុក​របស់​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ ។​

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

​សារព័ត៌មាន​ Daily​ Mail​ របស់​អង់គ្លេស​ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ហ្វី​លី​ពី​ន​ជាង​ ៧០០​ ០០០​នាក់​ ដែល​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ បាន​ចេញ​មក​សារភាព​នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ ដើម្បី​បាន​រួច​ផុត​ពី​ការ​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ។​

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

​ក្នុង​ទីក្រុង​ Olongapo​ ភាគ​ខាងជើង​ទីក្រុង​ម៉ានីល​(Manila)​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ចេញ​មុខ​សារភាព​ ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​ធ្វើ​ក្តារ​មឈូស​សម្រាប់​អ្នក​ដទៃ​ទៀត​ ដែល​ជា​កម្មវិធី​អប់រំ​កែប្រែ​មួយ​របស់​រដ្ឋាភិបាល​ ។​

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ជឿជាក់​ថា​ អ្នក​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ ពេល​បាន​មើលឃើញ​ក្តារ​មឈូស​ដែល​ខ្លួន​បាន​ធ្វើ​ផ្ទាល់​នោះ​ ប្រាកដជា​នឹង​បោះបង់​ចោល​គ្រឿងញៀន​ ដោយសារ​តែ​ឋិត​ក្នុង​ជម្រើស​ពីរ​គត់​ គឺ​ ស្លាប់​ និង​បោះបង់​គ្រឿងញៀន​ ។​

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​ក្តារ​មឈូស​ បាន​និយាយ​ថា​ "​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ បើ​ខ្ញុំ​មិន​ផ្លាស់​ប្តូរ​ទេ​ គឺ​ខ្ញុំ​នឹង​ត្រូវ​ដេក​ក្នុង​ក្តារ​មឈូស​មួយ​ ក្នុង​ចំណោម​ក្តារ​មឈូស​ដែល​ខ្ញុំ​បាន​ធ្វើ​ផ្ទាល់​"​ ។​

ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៧០​ម៉ឺន​នាក់​នៅ​ហ្វី​លី​ពី​ន​ ធ្វើ​ក្តារ​មឈូស​ដើម្បី​បាន​រួច​ទោស​ប្រហារជីវិត​

​ក្រោយ​ការ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​រយៈពេល​ត្រឹម​១០០​ថ្ងៃ​ គឺ​ប្រជាពលរដ្ឋ​ប្រមាណ​ ៣​ ៦០០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ ខណៈ​លោក​ Rodrigo​ Duterte​ បាន​ធ្វើការ​សន្និដ្ឋាន​ថា​ មាន​ប្រជាពលរដ្ឋ​រហូត​ដល់​ ៣,៧​លាន​នាក់​ បាន​និង​កំពុង​ប្រើប្រាស់​ថ្នាំ​ញៀន​ ហើយ​លោក​ប្រធានាធិបតី​រូប​នេះ​បាន​ប្តេជ្ញា​ថា​ នឹង​កម្ចាត់​គ្រឿងញៀន​ឲ្យ​អស់​ចេញពី​ប្រទេស​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​ ៕​

Related

Loading...