បង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរី

6 Videos


មាន រណ្តៅជាង ១០០ កន្លែង ស្ថិតនៅភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានគេទៅជីកដើម្បីស្វែងរករ៉ែត្បូងមានតម្លៃ ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីអាជ្ញាធរ និងមន្ត្រីជំនាញនោះឡើយ ។

បង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរី

នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៦ នេះ កម្លាំងនគរបាលស្រុកលំផាត់ និង មន្ទីររ៉ែ បានចុះទៅបង្ក្រាបដល់ទីតាំងខាងលើ បណ្តាលឲ្យកម្មករដែលកំពុងជីករណ្តៅទាំងនោះជាច្រើននាក់ បាននាំគ្នារត់គេចព្រោងព្រាត។ សកម្មភាពល្មើសច្បាប់នេះ ដែលបង្កឡើងដោយមនុស្សចំនួនជិត២០០នាក់ បានកើតឡើងតាំងពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ។

បង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរី

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានបញ្ជាក់ថា មិនមានអាជ្ញាធរភូមិ-ឃុំណាម្នាក់ ធ្វើសេចក្តីរាយការណ៍មកថ្នាក់ស្រុកនោះទេ ចំពោះសកម្មភាពជីករ៉ែត្បូងមួយនេះ ។

បង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរី

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៦ នេះដែរ បណ្តាញសង្គមរបស់ លោក ឆាយ ធី មន្ត្រីអាហុដ ខេត្តរតនគីរី បានសរសេរថា មានជនជាតិវៀតណាម មានគ្នា ៦ នាក់កំពុងរុករករ៉ែក្នុងព្រៃ ដោយមាន ម៉ាស៊ីនខួង ២ កន្លែងនៅចំណុច ថ្មភ្នំលាក់កាំភ្លើង ភ្នំថ្មជើង ពានស្ថិតនៅភូមិពីរ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរីក្នុងនោះ មានជនជាតិវៀតណាមម្នាក់ ចេះនិយាយភាសាខ្មែរមិនសូវច្បាស់ បានប្រាប់ថា ពួកគេមកជីកឲ្យក្រុមហ៊ុន ប៉ុន្តែពួកគេ មិនបានប្រាប់ក្រុមហ៊ុននោះឈ្មោះអ្វីទេដែរ ៕ សុថាត់

បង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរីបង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរីបង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរីបង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរីបង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរីបង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរីបង្ក្រាបសកម្មភាព ជីករករ៉ែត្បូងជាង ១០០ រណ្តៅ នៅខេត្តរតនគីរី