កុមារា ១៥ ឆ្នាំ ចាប់រំលោភកុមារី ៩ ឆ្នាំ បានសម្រេច ៩ ដង

6 Videos


កុមារាអាយុត្រឹមតែ ១៥ ឆ្នាំប៉ុណ្ណោះបានចាប់រំលោភសេពសន្ថវៈលើកុមារីអាយុ៩ឆ្នាំដែលមានទីលំនៅក្បែរគ្នា រហូតបានសម្រេច៣ដង ក៏ត្រូវអាណាព្យាបាលកុមារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនទៅតុលាការ ។ មូលហេតុដែលកុមារារូបនេះ មានតណ្ហាក្រាស ដោយសារគេធ្លាប់មើលរឿងអាសភៀស ដែលមាននៅក្នុងទូរស័ព្ទដៃទើបធ្វើឲ្យគេមានតណ្ហាពុះកញ្ជ្រោលទ្រាំលែងបាន ហើយក៏ឈានទៅដល់ការចាប់រំលោភក្មេងស្រីរងគ្រោះតែម្តង ។

កុមារា ១៥ ឆ្នាំ ចាប់រំលោភកុមារី ៩ ឆ្នាំ បានសម្រេច ៩ ដង

លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា កុមារាជាប់ចោទមានឈ្មោះរឹត រដ្ឋា អាយុ ១៥ ឆ្នាំមានទីលំនៅភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចំណែកកុមារីរងគ្រោះឈ្មោះ ស ឡ អាយុ៩ឆ្នាំមានទីលំនៅក្បែរគ្នា ។ លោក ប៉ាក ជាតិ បន្តថា កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៦ សមត្ថកិច្ចបានទទួលបណ្តឹងពីអ្នកស្រី ស៊ាន រឿន អាយុ ៥២ ឆ្នាំ បានប្តឹងពីឈ្មោះ រឹត រដ្ឋា ភេទប្រុស អាយុ ១៥ ឆ្នាំ ផ្ទះក្បែរគ្នាដែលបានរំលោភសេពសន្ថវៈលើកុមារី ឈ្មោះស ឡ អាយុ ៩ ឆ្នាំបានចំនួន៣លើក ។

កុមារា ១៥ ឆ្នាំ ចាប់រំលោភកុមារី ៩ ឆ្នាំ បានសម្រេច ៩ ដង

អាណាព្យាបាលកុមារីរងគ្រោះបានបញ្ជាក់ថា នៅពេលព្រលប់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៦ ឈ្មោះ រឹត តដ្ឋា បាននាំកូនរបស់គាត់ ឈ្មោះ ស. ឡ. ទៅខាងក្រោយផ្ទះអ្នកជិតខាងម្នាក់ទៀត ហើយក៏ចូលទៅចម្ការដំឡូង រួចក៏ចាប់រំលោភសេពសន្ថវៈតែម្ដង ។

ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និង សុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីនាំខ្លួនកុមារាសង្ស័យឈ្មោះ រឹត រដ្ឋា មកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីបំពេញសំណុំឯកសារតាមនីតិវិធីត្រៀមបញ្ជូនទៅព្រះរាជអាជ្ញាចាត់ការបន្ត ៕ សុថាត់