នារី​ម្នាក់​ល្បួង​ប៉ូលិស៣នាក់​រួម​ភេទ បើ​ពួក​គេ​ព្រម​ដោះ​លែង​នាង​

នារី​ម្នាក់​បាន​ព្យាយាម​ស៊ក​ប៉ាន់​ប៉ូលិស​៣នាក់​ដោយ​ការ​រួម​ភេទ​ បន្ទាប់​​ពី​​​​ជាប់​ចោទ​ពី​បទ​បើកបរ​ទាំង​ស្ថានការណ៍​ស្រវឹង​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ហើយ​ទី​បំផុត​ក៏​ត្រូវ​​ចាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស។ ​

នារី​ម្នាក់​ល្បួង​ប៉ូលិស៣នាក់​រួម​ភេទ បើ​ពួក​គេ​ព្រម​ដោះ​លែង​នាង​នាង Arielle Engert អាយុ ២៤ឆ្នាំ​ត្រូវ​បាន​ប៉ូលិស៣នាក់​​ដេញ​តាម​ចាប់ ដោយ​សារ​តែ​នាង​បើក​ឡាន​ជ្រែ​ចុះ​ឡើង​ពេញ​ផ្លូវ​ក្នុង​ទីក្រុង​មួយ​នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក​វេលា​ម៉ោង ២រំលង​អាធ្រាត្រ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន Online Report។

Arielle ត្រូវ​បាន​ប៉ូលិស​ទាំង៣នាក់​ឃាត់​ខ្លួន​ហើយ​ក៏​បាន​រក​ឃើញ​ថា​នាង​បាន​បើកបរ​ទាំង​ក្នុង​ស្ថានការណ៍​ស្រវឹង​ជោក ហើយ​ប៉ូលិស​ក៏​បាន​រក​ឃើញ​ថ្នាំ​កូកាអ៊ីន​មួយ​កញ្ចប់​ក្នុង​អាវទ្រនាប់​នាង​។ ដោយ​ស្ថិត​ក្នុង​សភាព​ស្រវឹង​ខ្លាំង​ Arielle បាន​ព្យាយាម​លួង​លោម​ប៉ូលិស​ទាំង​បី​នាក់​ដោយ​ការ​រួម​ភេទ បើ​​ពួក​គេ​ព្រម​ដោះ​លែង​នាង តែ​ត្រូវ​ប៉ូលិស​បដិសេធ ហើយ​ក៏​បាន​ចាប់​ខ្លួន​រួច​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស។

យ៉ាង​ណា​ក៏​ដោយ​ស្ត្រី​វ័យ ២៤ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដោយ​បង់​ប្រាក់​ពិន័យ​ចំនួន ៥១៥០ដុល្លារ​សម្រាប់​បទ​ល្មើស​​ខាង​លើ ហើយ​នៅ​ថ្ងៃ​ទី ២៤កញ្ញា ​នាង​នឹង​ត្រូវ​ឡើង​តុលាការ៕

នារី​ម្នាក់​ល្បួង​ប៉ូលិស៣នាក់​រួម​ភេទ បើ​ពួក​គេ​ព្រម​ដោះ​លែង​នាង​ នារី​ម្នាក់​ល្បួង​ប៉ូលិស៣នាក់​រួម​ភេទ បើ​ពួក​គេ​ព្រម​ដោះ​លែង​នាង​

ប្រែ​សម្រួល៖ មេឃា
ប្រភព៖ singaporeseen

  • នារី​ម្នាក់​ល្បួង​ប៉ូលិស៣នាក់​រួម​ភេទ បើ​ពួក​គេ​ព្រម​ដោះ​លែង​នាង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:បច្ចេកវិទ្យា
Tags: