ក្រសួង​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាយ​ន្ត​ចល័ត​ទាំង​២៥​ខេត្ត​ក្រុង​ និពន្ធដោយ : ញ៉ុង​ ហេង       October-11-2016, 9:39 pm         365

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាយ​ន្ត​ចល័ត​ទាំង​២៥​ខេត្ត​ក្រុង​​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១១​ខែតុលា​នេះ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​យាយ​ន្ត (​ឆៀក​) ចល័ត ដែល​ប្រតិបត្តិការ​តាម​បណ្ដា​រាជធានី ខេត្ត​ទាំងអស់​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​។​

​ការដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ធ្វើ​ឆៀក​ចល័ត​ថ្ងៃ​ដំបូង​នេះ ធ្វើឡើង​នៅ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត សាខា​ទី​១ (​ចំការ​ដូង​) ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើតាម​សេចក្ដីប្រកាស​ក្រសួង​សាធារណការ ការដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​នេះ គឺ​ដើម្បី​បង្ខិត​សេវាសាធារណៈ ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ចំណេញ​ពេលវេលា និង​ថវិកា ដោយ​ម្ចាស់​យានយន្ត​មិនចាំបាច់​ធ្វើដំណើរ​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​ភ្នំពេញ​ដូច​មុន​ទៀតឡើយ​៕

​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ម៉ាស៊ីន​ធ្វើ​ឆៀក​ចល័ត​នេះ គឺជា​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន​ឯកជន​។​

​កាលពី​ខែមិថុនា លោក ស៊ុន ចាន់ថុល បានប្រកាស​ពី​គម្រោង​នាំចូល​រថយន្ត​ធ្វើ​ឆៀក​ចល័ត​ដ៏​ទំនើប​ចំនួន​ពីរ​គ្រឿង​ពី​ប្រទេស​កូរ៉េ ដោយ​១​គ្រឿង​តម្លៃ​៥០​ម៉ឺន​ដុល្លារ​៕