រថយន្តដឹកកម្មករក្រឡាប់របួស ៣៦ នាក់នៅបាវិត

6 Videos


នៅម៉ៅងជាង៧ព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៦ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែរថយន្តដឹកកម្មករទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត បានបើកក្នុងល្បឿនលឿន ហើយគេចរថយន្តមួយទៀតក៏ទៅបុកនឹងរានទេវតា បណ្តាលឲ្យក្រឡាប់តែម្តង បណ្តាលឲ្យកម្មករចំនួន ៣៦ នាក់រងរបួស ។

រថយន្តដឹកកម្មករក្រឡាប់របួស ៣៦ នាក់នៅបាវិត

រថយន្តក្រឡាប់នោះ នៅចំណុច ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ ពេលនេះអ្នករងរបួសកំពុងបញ្ជូនទៅសង្គ្រោះនៅតាមគ្លីនិកឯកជននានាដែលនៅជិតនោះ និង អ្នករងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។

រថយន្តដឹកកម្មករក្រឡាប់របួស ៣៦ នាក់នៅបាវិត

ប៉ូលិសចរាចរណ៍ខេត្តស្វាយរៀងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីរថយន្តបើកលឿន ផ្ឡូវរអិលដោយសារមានភ្លៀង ហើយអ្នកបើកបរបួងចង្កូតមិនទាន់ក៏ទៅបុកនឹងរានទេវតាបណ្តាលឲ្យកម្មករ ៣៦ នាក់រងរបួស ក្នុងនោះមាន ៤ នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងឯរថយន្តត្រូវបានយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ក្រុងបាវិត ៕ សុថាត់

រថយន្តដឹកកម្មករក្រឡាប់របួស ៣៦ នាក់នៅបាវិតរថយន្តដឹកកម្មករក្រឡាប់របួស ៣៦ នាក់នៅបាវិតរថយន្តដឹកកម្មករក្រឡាប់របួស ៣៦ នាក់នៅបាវិត