បុគ្គល១០នាក់នេះហើយ ដែលមានអំណាចជាងគេក្នុងលោក

ជា​ទូទៅ​បើ​និយាយ​ពី​បុគ្គល​ដែល​មាន​អំណាច​ឬ​ឥទ្ធិពល​ក្នុង​លោក​ យើង​គ្រប់​គ្នា​តែង​គិត​ទៅ​ដល់​មេដឹកនាំ​កំពូល​ៗ​ប្រចាំ​ប្រទេស​នីមួយ​ៗ​ ហើយ​ភាគ​ច្រើន​យើង​តែង​គិត​ដល់ Barrack Obama ជា​ដើម​ តែ​ឥឡូវ​នេះ​ បើ​យោង​តាម​ការ​ចាត់​ចំណាត់​ថ្នាក់​របស់ Forbes ក្នុង​នោះ​មិន​មែន​មាន​តែ​​មេ​ដឹកនាំ​ប្រទេស​ទេ គឺ មាន​គ្រប់​បុគ្គល​មក​ពី​គ្រប់​ស្ថាប័ន ។ ដូចនេះ

ខេមបូមេក​ពួកយើង​នឹង​រាយ​តាម​លំដាប់​ដូច​ខាង​ក្រោម​ ៖​

10Michael Duke

Michael ជា CEO របស់ Wal-Mart ដែល​ជា​ហាង​លក់​ទំនិញ​ដ៏​ល្បី​ក្នុង​លោក, គាត់​ត្រូវ​បាន​ Forbes ឲ្យ​​ចំណាត់​ថ្នាក់​លេខ ១០ ជា​បុគ្គល​ដែល​មាន​អំណាច​ជាង​គេ​ក្នុង​ពិភព​លោក ។

9Mario Draghi

គាត់​ជា ប្រធាន​នៃ​ធនាគារ​កណ្ដាល​ប្រចាំ​សហព័ន្ធ​អឺរ៉ុប ត្រូវ​បាន​ឈរ​ពី​លើ​លោក Michael Duke.១​លេខ​ គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ថា​ លោក Mario Draghi​ តែង​តែ​មាន​ភារកិច្ច​យ៉ាង​ពិបាក​ៗ​ត្រូវ​ធ្វើ​ក្នុង​គោល​បំណង​រក្សា​កម្រិត​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ​សម្រាប់​ប្រជាជន​អឺរ៉ុប​ទាំង​មូល​ ។

8Abdullah bin Abdul Aziz Al Saud

Abdullah មក​ពី អារ៉ាប ដែល​ជា​អ្នក​កាន់​កាប់​ប្រេង​កាត​ច្រើន​ជាង​គេ​ក្នុង​លោក​លេខ​២​គឺ ចំនួន ២៦៥កោត បារ៉ែល ប្រមាណ​ជា​២០​ភាគ​រយ​នៃ​ប្រេង​បម្រុង​ក្នុង​ពិភព​លោក​ ។​

7Ben Bernanke

នាយក​នៃ US Federal Reserve ត្រូវ​បាន Forbes ចាត់​ទុក​ជា​មនុស្ស​ដែល​មាន​អំណាច​ស្មើ​នឹង​ Abdullah ។

6Bill Gates

សហស្ថាបនិក Microsoft ដែល​នៅ​តែ​ជា​អ្នក​មាន​ជាង​គេ​ក្នុង​លោក ជាមួយ​ទឹក​ប្រាក់​ ៧២ប៊ីលាន​ដុល្លារ​ បាន​ឈរ​នៅ​តំណែង​ទី ៦ ​នេះ ។

5Angela Merkel

អ្នក​ដឹក​នាំ​ស្ត្រី​ដ៏​ឆ្នើម របស់​ប្រទេស​អាល្លឺម៉ង់​បាន​ឈរ​លេខ​៥, គាត់​ជា​ឆ្អឹង​ខ្នង​នៃ​សហព័ន្ធ​អឺរ៉ុប​ ដែល​បាន​នាំ​មក​នៅ​ការងារ​ប្រកប​ដោយ​អព្យាក្រឹតភាព ។

4សម្ដេចប៉ាប​ទី ១៦ ( Pope Francis )

ជា​គ្រិស្ត​សាសនិក​ជន អាយុ ៧៦ឆ្នាំ ពោរពេញ​ទៅ​ដោយ​អំណាច​ ដែល​ពិភព​លោក​គោរព​និង​ស្រលាញ់​គាត់​ ។

3XI Jinping

តំណែង​លេខ​៣ បាន​ទៅ​លោក Xi jinping ប្រធានាធិបតី​ដ៏​ខ្លាំង​របស់​ ចិន​ ។​ គាត់​ត្រូវ​បាន​គេ​សន្មត​ថា​នឹង​អាច​ធ្វើ​ឲ្យ​​សេដ្ឋកិច្ច​ប្រទេស​ចិន​អាច វ៉ា សហរដ្ឋអាមេរិក​បាន​នា​ពេល​ខាង​មុខ​នេះ។

2Barack Obama

ធ្លាប់​មក​ឈរ​លេខ​២ ក្រោយ​ពី​មាន​បញ្ហា​ទាក់​ទង​នឹង​រឿង កញ្ចប់​ថវិកា​និង​វិបត្តិ​បំណុល​នៅ​ Washington ។

1Vladimir Putin

Putin ត្រូវ​បាន Forbes ចាត់​ទុក​ជា​បុរស​ដែល​មាន​អំណាច​ជាង​គេ​ក្នុង​លោក​ បន្ទាប់​ពី​រុស្សី​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​កាន់​ប្រទេស​ស៊ីរី ដែល​ជា​បញ្ហា​ប្រឈម​ចំពោះ​សហរដ្ឋអាមេរិក​៕

  • បុគ្គល១០នាក់នេះហើយ ដែលមានអំណាចជាងគេក្នុងលោក已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: