ថាម៉េច​ ! Ronaldo គប់​ម៉ៃក្រូហ្វូន​របស់​អ្នក​ព័ត៌មាន​ម្នាក់​ចូល​ទៅ​ក្នុង​ទឹក​

នៅក្នុងព្រឹត្តិការណ៍ Euro 2016 យើងឃើញថាក្រុមជម្រើសជាតិព័រទុយហ្គាល់ហាក់បង្ហាញទម្រង់លេងមិនល្អសោះដោយការប្រកួត២លើកកន្លងមកគឺស្មើទាំង២ប្រកួតហើយមានត្រឹម២ពិន្ទុ ។

ខណៈខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិព័រទុយហ្គាល់គឺកីឡាករ Cristiano Ronaldo គឺមិនទាន់ស៊ុតបញ្ចូលទីបានសម្រេចបាន១គ្រាប់នៅឡើយទេ ខណៈគេមានឱកាសស៊ុតសំដៅទីគូប្រកួតចំគោលដៅចំនួន១១លើកខណៈមានទាំងឱកាសស៊ុតបាល់ប៉េណាល់ទីផងនោះ យ៉ាងណាហេតុផលនេះធ្វើ Ronaldo មិនសប្បាយសោះឡើយ ។

ខណៈកាលពីម្សិលមិញពេល Ronaldo កំពុងដើរជាមួយមិត្តរួមក្រុមផ្សេងទៀតរបស់ខ្លួននៅជិតសណ្ឋាគារដែលពួកគេស្នាក់នៅ ហើយនៅពេលនោះក៏មានអ្នកយកព័ត៌មានមួយរូបចូលមកសម្ភាសន៍ Ronaldo ស្របពេលនោះហាក់មានអារម្មណ៍ខឹងក៏ចាប់ទាញម៉ៃក្រូហ្វូនរួចក៏គប់វាចូលទៅក្នុងទឹកបឹងតែម្ដង ។

ខណៈតាម The Goal បានឲ្យដឹងថាអ្នកព័ត៌មានរូបនោះមកពី CMTV ដែលគេមានឈ្មោះថា Diogo Torres ។ យ៉ាងណាតាមប្រភពមួយចំនួនបានបញ្ជាក់ថាពីមុនធ្លាប់ Ronaldo ធ្លាប់មានរឿងអន់ចិត្តជាមួយបណ្ដាញព័ត៌មាន CMTV នោះពីមុនពាក់ព័ន្ធនឹងរ៉ាវមួយចំនួនទើបគេគប់ម៉ៃក្រូហ្វូននោះចោលតែម្ដង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ថាម៉េច​ ! Ronaldo គប់​ម៉ៃក្រូហ្វូន​របស់​អ្នក​ព័ត៌មាន​ម្នាក់​ចូល​ទៅ​ក្នុង​ទឹក​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: