Arsenal ត្រៀម​៧៥​លាន​ផោន​ដើម្បី​ទុក​ទិញ​កីឡាករ​ដ៏​ពូកែ​២​រូប​នេះ​

ក្លឹប Arsenal ត្រូវបានគេដឹងថាកំពុងមានគម្រោងនាំចូលកីឡាករចំណូលថ្មីថែម២រូបទៀតបន្ទាប់ពីក្លឹបខ្លួនទិញបានកីឡាករចំណូល៣រួចមកហើយដែលមានដូចជា Granit Xhaka , Rob Holding និងខ្សែប្រយុទ្ធសញ្ជាតិជប៉ុនគឺ Takuma Asano ។

ដោយយោងតាមប្រភពពី The Mirror បានឲ្យដឹងថាក្លឹប Arsenal កំពុងមានគម្រោងដេញថ្លៃប្រមាណជា៣៥លានផោនទៅលើខ្សែបម្រើដ៏លេចធ្លោរបស់ Liecester City គឺកីឡាករ Riyad Mahrez ដោយឡែកកីឡាករដែលក្លឹប Arsenal ចង់បានមួយរូបទៀតគឺជាខ្សែប្រយុទ្ធរបស់ក្លឹប Lyon គឺកីឡាករ Alexandre Lacazette ដែលប៉ាន់ប្រមាណអាចដេញថ្លៃប្រមាណជា៤០លានផោន ។

គួររំលឹកថានៅរដូវកាលមុនកីឡាករទាំង២សុទ្ធតែធ្វើបានល្អដូចគ្នាដោយកីឡាករ  Riyad Mahrez បានស៊ុតបញ្ចូលទីចំនួន១៧គ្រាប់នឹង Assistចំនួន១១គ្រាប់ក្នុងការបង្ហាញខ្លួន៣៩ប្រកួត ខណៈកីឡាករ Lacazette គឺជាខ្សែប្រយុទ្ធលេចធ្លោខ្លាំងមួយនៅ Ligue 1 ដោយគេស៊ុតបញ្ចូលទីចំនួន២៣គ្រាប់ក្នុងការបង្ហាញខ្លួន៤៤ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Arsenal ត្រៀម​៧៥​លាន​ផោន​ដើម្បី​ទុក​ទិញ​កីឡាករ​ដ៏​ពូកែ​២​រូប​នេះ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: