Luaren និយាយ​ថា​ Arsenal មិន​ត្រូវ​ការ​ខ្សែ​បម្រើ​រូប​នេះ​ទេ​ព្រោះ​តែ​…

មួយរយៈមានព័ត៌មានជាច្រើនបានចុះផ្សាយថាក្លឹប Arsenal មានបំណងក្នុងដេញថ្លៃយកខ្សែបម្រើដ៏ល្អមួយរូបរបស់ក្លឹប Leicester City គឺកីឡាករ Riyda Mahrez តែមកដល់ពេលនេះព័ត៌មានហាក់ស្ងប់ស្ងាត់ទៅវិញក្រោយក្លឹបទាំង២ចចារតម្លៃមិនត្រូវគ្នាហើយក៏មានដំណឹងថា Mahrez គ្រោងបន្តកុងត្រាថ្មីជាមួយ Leicester City ផងនោះ ។

ដោយឡែកពាក់ព័ន្ធនឹងការរឿងអតីតកីឡាករដែលធ្លាប់ពាន Premier League ២ដងជាមួយ Arsenal គឺលោក Lauren បានលើកឡើងថាក្លឹប Arsenal មិនត្រូវកីឡាករ Riyad Mahrez ព្រោះ Arsenal មានធនធានកីឡាករបែបនេះគ្រប់គ្រាន់ហើយ ។

ដោយ Lauren និយាយថា « ជាការពិត Mahrez ជាកីឡាករដ៏ល្អមួយរូប គេជាកីឡាកររហ័សរហួនមួយហើយក៏ជាកីឡាករដែលពូកែបង្កើតឱកាសក៏ប៉ុន្តែ Arsenal មានធនធានកីឡាករបែបនេះគ្រប់គឺដូចជា Walcott , Chamberlain , Ozil និង Ramsey ជាដើម » ។

Lauren បន្តថា « ខ្ញុំគិតថាកីឡាករនៅតំបន់បម្រើរបស់ Arsenal គឺគ្រប់គ្រាន់ហើយ ចំណែកតំបន់ប្រយុទ្ធឃើញថា Olivier Giroud គេជាកីឡាករល្អ ប៉ុន្តែខ្ញុំគិតថា Arsenal គួរស្វែងរកខ្សែប្រយុទ្ធមួយរូបដែលល្អជាងគេម្នាក់ទៀតដើម្បីមានសង្ឃឹមប្រជែងពាននារដូវកាលថ្មី » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Luaren និយាយ​ថា​ Arsenal មិន​ត្រូវ​ការ​ខ្សែ​បម្រើ​រូប​នេះ​ទេ​ព្រោះ​តែ​…已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:កីឡា
Tags: