គូស្នេហ៍​គួរ​ធ្វើ​បែប​ណា​ពេល​មាន​ជម្លោះ​?

ជាការពិតពុំអាចប្រកែកបាន ចានក្នុងរាវតែងតែទង្គិច អណ្ដាតនិងធ្មេញរមែងតែងប៉ះគ្នា ។ ដូចគ្នាដែរ ទំនាក់ស្នេហាតែងចៀសមិនផុតពីការឈ្លោះប្រកែកគ្នា។ ប្រាកដណាស់ថា ជម្លោះតែងធ្វើអោយដៃគូយល់ពីគ្នាបានច្រើន តែបើឈ្លោះគ្នានូវរឿងដដែលៗច្រើនដងពេកអាចធ្វើអោយស្នេហានោះប្រេះឆាបាន។

នៅពេលដែលគូស្នេហ៍មានជម្លោះជាមួយគ្នា ពួកគេច្រើនតែគិតតែពីចិត្តខ្លួនឯង ហើយជួនកាលនោះឈានដល់ការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដែលអាចបណ្ដាលអោយអន់ចិត្តរៀងៗខ្លួន។ អ្វីដែលធ្ងន់ធ្ងរជាងនេះនោះគឺជួនកាលពួកគេឈានទៅដល់ការប្រើប្រាស់ហិង្សា។ ហើយទង្វើបែបនេះដែរចាំបាច់ត្រូវតែចៀសវាងអោយខាងតែបាន។

ទំនាក់ទំនងល្អអាស្រ័យទៅលើទំនុកចិត្ត និងភាពស្មោះត្រង់រវាងគ្នានិងគ្នា ហើយប្រសិនបើរបស់មានតម្លៃទាំងពីរនេះត្រូវបាត់បង់ដោយប្រការណាមួយនោះ ទំនាក់ទំនងនោះនឹងឈានទៅរកទីបញ្ចប់ហើយ។
ប្រសិនបើគូស្នេហ៍ចេះតែឈ្លោះគ្នាដោយរឿងមិនសមហេតុផលជាឥតល្ហែ វាជាសញ្ញាប្រាប់ថាអ្នកទាំងនឹងមានបញ្ហាខុសទំនងបែបហ្នឹងរហូតទៅ ។ នៅពេលដែលរឿងរ៉ាវបែបហ្នឹងកើតឡើង គូស្នេហ៍ទាំងឡាយគប្បីជម្រះវាអោយច្បាស់ដើម្បីថែរក្សាចំណងស្នេហារបស់លោកអ្នកអោយបានគង់វង្សយូរអង្វែង។
បើដូច្នោះមែន តើធ្វើយ៉ាងទើបបង្ការការឈ្លោះគ្នាបាន?

ខាងក្រោមនេះគឺជាការអោយយោបល់មួយចំនួនដែលប្រហែលអាចជួយលោកអ្នកបាន។

១. ស្វែងរកភាពកំប្លុកកំប្លែង

ប្រសិនបើលោកអ្នកមានសំណាងបានកើតមកជាមួយនូវភាពកំប្លុកកំប្លែង ចូរចែករំលែករឿងរ៉ាវសប្បាយទាំងនោះទៅក្នុងទំនាក់ទំនងស្នេហារបស់លោកអ្នក។ ការប្ដូរពីការខឹងច្រឡោតទៅការការផ្ដល់នូវភាពសប្បាយរីករាយអាចជួយលោកអ្នកអោយចៀសផុតពីការឈ្លោះគ្នាបាន ព្រោះវាអាចជួយធ្វើអោយដៃគូរបស់អ្នកជ្រាបច្បាស់ថា មិនថាមានរឿងអ្វីកើតឡើងអ្នកនៅតែព្យាយាមធ្វើអោយអ្នកញញឹម។

២. ព្យាយាមនៅតែឯងដើម្បីពិចារណា

ប្រសិនបើលោកអ្នកគិតថាអាចនឹងមានជម្លោះដោយប្រការណាមួយនាពេលបន្តិចទៀត ចូរព្យាយាមនៅតែឯងហើយគិតពិចារណាអោយបានល្អិតល្អន់អំពីដើមចមនៃបញ្ហាទាំងនោះ ហើយព្យាយាមដោះស្រាយវាដោយសន្តិវិធី។ ការធ្វើបែបនេះអាចជួយលោកអ្នកអោយចៀសផុតពីភាពតានតឹង និងកំហឹង ហើយផ្ដល់ពេលអោយលោកអ្នកក៏ដូចជាដៃគូដើម្បីគិតពិចារណាអំពីកំហុស។

៣. គ្រាន់តែប៉ះគាត់

ជួនកាលការធ្វើបែបនេះពិតជាមានប្រសិទ្ធភាពមែន ព្រោះវាមានន័យថាមិនថាបញ្ហានោះតូចធំប៉ុណ្ណាទេគាត់នៅតែខ្លាចបាត់បង់រូបអ្នក។ បើអ្នកឃើញគាត់កំពុងតែមានប្រតិកម្មខ្លាំងក្នុងជម្លោះណាមួយនោះ គ្រាន់តែទាញគាត់យកមកអោប។ វានឹងអាចជួយអោយគាត់រំសាយកំហឹងបានមួយគ្រា។

៤. ចូរចាំថាអ្វីជារឿងដែលសំខាន់

ចូរចងចាំថាបើអ្នកឈានជើងដើរលើវិថីនៃទំនាក់ទំនងស្នេហាមួយដែលអ្នកគិតថាមានតម្លៃមិនអាចកាត់ថ្លៃហើយ តើចាំបាច់ព្យាយាមឈ្លោះគ្នាព្រោះតែរឿងខុសទំនងធ្វើអ្វី? ចូរចៀសវាងជម្លោះមិនបានការទាំងនោះ ហើយបន្តសាងស្នេហាមួយដ៏កក់ក្ដៅវិញ ។

៥. ហ៊ានសារភាពកំហុស ហើយរៀនសុំទោស

ការធ្វើបែបនេះអាចទទួលបានលទ្ធផលវិជ្ជមានខ្ពស់ព្រោះថាការដឹងកំហុស ហើយសារភាពកំហុសជាអ្វីដែលដៃគូចង់បានមិនថាគាត់កំពុងតែខឹងលោកខ្លាំងយ៉ាងណាក៏ដោយ ។

ប្រភព ៖  
ប្រែសម្រួល ៖ Gemini Fleta

  • គូស្នេហ៍​គួរ​ធ្វើ​បែប​ណា​ពេល​មាន​ជម្លោះ​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: