សៀវភៅ​៥​ក្បាល​ដែល​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​ ជាពិសេស​គឺ​ក្លាយ​ជា​អ្នក​មាន​ខាង​លុយ​កាក់​

អ្នក​ប្រហែល​ចង់​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាពិសេស​ខាង​លុយ​កាក់​ គឺ​ចង់​ក្លាយ​ជា​អ្នក​មាន​ ហើយ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ ឬ មនុស្ស​ជោគជ័យ​នោះ​ ដំបូង​អ្នក​ចាំ​បាច់​​​មាន​​គំនិត​ជោគជ័យ​ឬ​គំនិត​របស់​អ្នក​មាន​​​ជា​មុន​សិន​ ~ ត្រង់​នេះ​ប្រាកដ​ជា​អាច​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​បាន ។

អ្នក​ចង់​ជោគជ័យ​ អ្នក​ត្រូវ​រៀន​ពី​មនុស្ស​ជោគជ័យ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​បទពិសោធន៍​ទាំង​នោះ​ ហើយ​សៀវភៅ​ពិត​ជា​វត្ថុ​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​ទាំង​នោះ​បាន​ ដូច្នោះ​ខាងក្រោម​នេះ​ជា​សៀវភៅ​៥​ក្បាល​ដ៏​មាន​ឥទ្ធិពល​ដែល​អាច​ជួយ​អ្នក​បាន​ ៖

១.​RichDad PoorDad ៖

សៀវភៅ​៥​ក្បាល​ដែល​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​ ជាពិសេស​គឺ​ក្លាយ​ជា​អ្នក​មាន​ខាង​លុយ​កាក់​

​​​​​សៀវភៅ​នេះ​រៀប​រាប់​ពី​សាច់​រឿង​របស់​ឪពុក​អ្នក​មាន​ និង​ ឪពុក​អ្នក​ក្រ​ របស់​ Robert Kiyosaki ដោយ​ក្នុង​នោះ​គាត់​បាន​បង្ហាញ​អ្នក​ឲ្យ​ឃើញ​ថា​ អ្នក​ក្រ​ធ្វើ​ការ​ដើម្បី​លុយ​ ឬ​ អ្នក​មាន​យក​លុយ​មក​រក​លុយ​ឲ្យ​ខ្លួន​ ។ ក្នុង​សៀវភៅ​ផ្នត់​គំនិត​អ្នក​មាន​មួយ​នេះ​ក៏​​ប្រាប់​អ្នក​ឲ្យ​ដឹង​ពី​ចរន្ត​សាច់​ប្រាក់​របស់​អ្នក​មាន​ និង​ អ្នក​ក្រ​ ជាពិសេស​គឺ​ប្រាប់​ឲ្យ​អ្នក​ឈប់​និយាយ​ថា​ “ធ្វើ​មិន​កើត​” មក​ជា​សួរ​ខ្លួន​ឯង​វិញ​ថា​ “ធ្វើ​ម្ត៉េច​ទើប​វា​អាច​ទៅ​រួច​” ។

២.The Total Money Makeover ៖

សៀវភៅ​៥​ក្បាល​ដែល​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​ ជាពិសេស​គឺ​ក្លាយ​ជា​អ្នក​មាន​ខាង​លុយ​កាក់​

​អ្នក​ប្រហែល​ជា​មាន​លុយ​ ឬ​ ប្រភព​ចំណូល​ច្រើន​គួរ​សម​ តែ​ចេះ​តែ​ឆ្ងល់​ម្ត៉េច​ក៏​មិន​សល់​ ឬ គ្មាន​លុយ​គ្រប់​គ្រាន់​ពេល​ចង់​ធ្វើ​អ្វី​មួយ​ ។ សៀវភៅ​មួយ​ក្បាល​នេះ​នឹង​ពន្យល់​អ្នក​ឲ្យ​បាន​យល់​ពី​ ការ​រៀប​ចំ​កញ្ចប់​ថវិកា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ ជា​ពិសេស​គឺ​អត្ថន័យ​ក្នុង​សៀវភៅ​នេះ​គឺ​ចង់​ឲ្យ​អ្នក​ព្យាយាម​​ដោះ​បំណុល, រស់​នៅ​ចេះ​សន្សំសំចៃ និង​ ចេះ​សន្សំ​លុយ​ទុក​ប្រើ​ប្រាស់​ពេល​ក្រោយ​ជា​ដើម​ ។

៣.The 4-Hour WorkWeek ៖

សៀវភៅ​៥​ក្បាល​ដែល​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​ ជាពិសេស​គឺ​ក្លាយ​ជា​អ្នក​មាន​ខាង​លុយ​កាក់​

​​សៀវភៅ​របស់​ Tim Ferriss មួយ​ក្បាល​នេះ​នឹង​បង្ហាញ​ផ្លូវ​អ្នក​ ក្នុង​ការ​បង្កើន​គុណភាព​ជីវិត​,ទំនាក់ទំនង​ស្នេហា​ឬ​គ្រួសារ​, ការ​គ្រប់​គ្រង​ពេល​វេលា​ និង​ គោល​បំណង​នៃ​ជីវិត​ ។
អ្នក​មិន​ចាំ​បាច់​ចាំ​ដល់​អាយុ​៦២​ឆ្នាំ​ពេល​ដែល​ក្លាយ​ជា​សេដ្ឋី​​ មាន​លុយ​១លាន​ដុល្លារ​ក្នុង​ធនាគារ​ហើយ​ទើប​ចាប់​ផ្តើម​ធ្វើ​ដំណើរ​កម្សាន្ត​ឬ​សម្រាក​កាយ​ទៅ​ដើរ​លេង​បរទេស​នោះ​ទេ​ អ្នក​ត្រូវ​ចេះ​បង្កើន​គុណភាព​ជីវិត​របស់​អ្នក​ ។

៤.The Lean StartUp ៖

សៀវភៅ​៥​ក្បាល​ដែល​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​ ជាពិសេស​គឺ​ក្លាយ​ជា​អ្នក​មាន​ខាង​លុយ​កាក់​

​​សៀវ​ភៅ​នេះ​និពន្ធ​ដោយ​ Eric Ries វា​មិន​មែន​ជា​សៀវភៅ​ដែល​ប្រាប់​អ្នក​ឲ្យ​ដឹង​តែ​ពី​របៀប​បង្កើត​អាជីវកម្ម​មួយ​ដើម្បី​តែ​លុយ​នោះ​ទេ​ តែ​វា​បាន​ប្រាប់​អ្នក​ឲ្យ​យល់​ពី​របៀប​បង្កើត​ដែល​សំខាន់​​ និង​ មាន​ន័យ​ ។

៥.The One Thing ៖

សៀវភៅ​៥​ក្បាល​ដែល​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​ ជាពិសេស​គឺ​ក្លាយ​ជា​អ្នក​មាន​ខាង​លុយ​កាក់​

អ្នក​និពន្ធ​ Gery Keller និង​​ Jay Papasan បាន​និពន្ធ​សៀវភៅ​នេះ​ឡើង​ដែល​វា​ពិត​ជា​សៀវភៅ​មួយ​ងាយ​អាន​មែន​ តែ​អត្ថន័យ​ពិត​ជា​ជ្រាល​ជ្រៅ​ ហើយ​បាន​ជួយ​មនុស្ស​ជា​ច្រើន​សម្រេច​ជោគជ័យ​ក្នុង​ជីវិត​ ដោយ​សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​រួច​ជ្រើស​រើស​និង​​ផ្ដោត​សំខាន់​​ទៅ​លើ​តែ​កិច្ច​ការ​ងារ​សំខាន់​​មួយ​ប៉ុណ្ណោះ​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​អ្នក​ ដូច​ជា​ ស្នេហា​,ការងារ​ជា​ដើម​ ។​

ក្នុង​នោះ​ក៏​​មាន​សំណួរ​មួយ​បាន​លើក​ឡើង​ថា​​​ ៖ តើ​មាន​រឿង​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​ហើយ​ រឿង​ផ្សេង​​ៗ​ទៀត​ក្នុង​ជីវិត​អ្នក​នឹង​ងាយ​ស្រួល​ ឬ​ ក៏​ចាំ​បាច់​ក្នុង​ជីវិត​អ្នក​ ?
​​

ហើយ​ខាង​ក្រោម​នេះ​ជា​Linkសម្រាប់​ទាញ​យក​សៀវភៅ​ទាំង​៥​ខាង​លើ​ ជា​PDF ៖
(បច្ចុប្បន្ន​នេះ​យើង​មាន​សៀវភៅ​មាន​​៤​ក្បាល​ហើយ​ រី​ឯ​ចំពោះ​សៀវភៅ​ The One Thing មួយ​ទៀត​ ពួក​យើង​នឹង​ខិត​ខំ​រក​មក​ដើម្បី​​ចែក​រំលែក​ដល់​បង​ប្អូន​ទាំង​អស់​គ្នា​ទៀត​ ដូច្នោះ​សូម​បង​ប្អូន​ទាំ​ង​អស់​គ្នា​ឧស្សាហ៍​ឆែក​អត្ថបទ​នេះ​សារ​ឡើង​វិញ​ដើម្បី​ទទួល​បាន​ការ​Upload​ថ្មី​ ,សូម​អរគុណ​)

ចុច​ទី​នេះ​ ដើម្បី​ចូល​ ទាញ​យក​សៀវភៅ​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • សៀវភៅ​៥​ក្បាល​ដែល​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​ ជាពិសេស​គឺ​ក្លាយ​ជា​អ្នក​មាន​ខាង​លុយ​កាក់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:កីឡា
Tags: