ក្លឹប​ Real Madrid បោះ​បង់​ការ​ចង់​បាន​ De Gea ហើយ​ស្រប​ពេល​ដែល​ពួក​រក​បាន​គោលដៅ​ថ្មី​

មួយរយៈចុងក្រោយព័ត៌មានដែលទាក់ទងនឹងក្លឹប Real Madrid ចង់បានកីឡាករ David De Gea នៅតែបន្តមានជាហូរហែរខណៈក្លឹប Real Madrid មិនទាន់រកបានអ្នកចាំទីចំណូលថ្មីនៅឡើយនោះ ។

តែយ៉ាងណាថ្មីៗនេះតាមប្រភពពី 90 Min បានឲ្យដឹងថាក្លឹប Real Madrid នឹងបោះបង់បំណងនៃការដេញថ្លៃ De Gea ស្របពេលដែលក្លឹប Real Madrid កំពុងរកឃើញគោលដៅថ្មីហើយនោះគឺជាអ្នកចាំទីដៃទី១របស់ជម្រើសជាតិបារាំងគឺកីឡាករ Hugo Lloris ។

កីឡាករ Hugo Lloris បានបង្ហាញភាពលេចធ្លោរបស់ខ្លួនជាមួយក្លឹប Tottenham Hortspur កាលពីរដូវកាលមុនដោយបានជួយឲ្យ Tottenham អាចបញ្ចប់នៅចំណាត់ថ្នាក់ទី៣ក្នុងតារាង English Premier League ខណៈបច្ចុប្បន្នគេកំពុងបំពេញតួនាទីយ៉ាងល្អដោយជួយជម្រើសជាតិបារាំងឲ្យឆ្លងពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro 2016 ។

ដោយយោងតាម GMS បានបញ្ជាក់ថាក្លឹប Real Madrid បានធ្វើដេញថ្លៃប្រមាណជា៣៥លានផោនទៅលើកីឡាករ Hugo Lloris ។ តែយ៉ាងណាក្លឹប Tottenham ទំនងជាមិនចង់បាត់បង់អ្នកចាំទីរូបនោះស្របពេលដែលពួកគេគ្រោងនឹងបន្ថែមកុងត្រាថ្មីក្រោយអ្នកចាំទីរូបនោះត្រលប់ពីបំពេញកាតព្វកិច្ចជួយជម្រើសជាតិវិញ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ក្លឹប​ Real Madrid បោះ​បង់​ការ​ចង់​បាន​ De Gea ហើយ​ស្រប​ពេល​ដែល​ពួក​រក​បាន​គោលដៅ​ថ្មី​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: