តារា​ហូលីវូត​ទាំង​៥​នាក់​នេះ​រំពឹង​ថា​អាច​ទទួល​បាន​បុត្រ​​​នៅ​ក្នុង​ឆ្នាំ​នេះ

ឆ្នាំនេះគឺជាឆ្នាំដែលតារាហូលីវូតល្បីៗមួយចំនួននឹងមានដំណឹងល្អទាក់ទងនឹងការទទួលបានបុត្រធីតា។ តារាខ្លះនឹងទទួលបានចំណងដៃថ្មីបន្ថែម ចំណែកឯតារាខ្លះទៀតនឹងទទួលបានចំណងដៃថ្មីជាលើកដំបូង។ ជាការពិតណាស់ថាវាជារឿងមួយដែលរំភើបបំផុតសម្រាប់មាតាបិតាគ្រប់រូប។

១. Kerry Washington

តារា​ហូលីវូត​ទាំង​៥​នាក់​នេះ​រំពឹង​ថា​អាច​ទទួល​បាន​បុត្រ​​​នៅ​ក្នុង​ឆ្នាំ​នេះ

តាមពិតទៅ Kerry Washington ព្រមទាំងស្វាមីរបស់នាងបានកំពុងមានកូនស្រីម្នាក់ហើយ ហើយបច្ចុប្បន្ននេះពួកគេកំពុងតែរំពឹងនូវកូនម្នាក់ទៀតក្នុងឧកាសឆ្នាំនេះ។ កម្មវិធី Scandal រដូវកាលទី៥ជិតនឹងបញ្ចប់ទៅហើយ ហើយនាងនឹងមានពេលសម្រាកដើម្បីជួបជុំគ្រួសារក៏ដូចជាថែរក្សាខ្លួនព្រមទាំងទារកក្នុងផ្ទៃ។

២. Blac Chyna 

តារា​ហូលីវូត​ទាំង​៥​នាក់​នេះ​រំពឹង​ថា​អាច​ទទួល​បាន​បុត្រ​​​នៅ​ក្នុង​ឆ្នាំ​នេះ

Blac Chyna និង Rob Kardashian កំពុងទន្ទឹងរង់ចាំកូនដំបូងរបស់ពួកគេក្នុងឆ្នាំនេះ។ បើទោះបីជា Blac មានកូនអាយុបីឆ្នាំជាមួយនឹងrapper Tyga ទៅហើយក្ដី កីលើកនេះវាជាកូនដំបូងបង្អស់របស់Rob។ គាត់ច្បាស់ជារំភើបណាស់ហើយក្នុងការក្លាយទៅជាឪពុកម្នាក់។ Rob ពិតជាដូចឪពុកគាត់ណាស់ អញ្ចឹងហើយរង់ចាំមើលថាតើកូនរបស់គាត់នឹងកាត់ទៅរកអ្នកណា?

៣. Blake Lively 

តារា​ហូលីវូត​ទាំង​៥​នាក់​នេះ​រំពឹង​ថា​អាច​ទទួល​បាន​បុត្រ​​​នៅ​ក្នុង​ឆ្នាំ​នេះ

Blake Lively និង Ryan Reynolds រំពឹងថានឹងបានកូនទីពីរក្នុងឆ្នាំនេះ។ កូនស្រីដំបូងរបស់ពួកគេដែលមានឈ្មោះថា James បានចាប់កំណើតក្នុងឆ្នាំ២០១៤ ហើយកាលពីខែមេសាកន្លងទៅថ្មីៗនេះពួកគេបានប្រកាសថាពួកគេកំពុងថាអាចទទួលបានកូនម្នាក់ទៀតក្នុងឆ្នាំនេះ។ James នឹងក្លាយទៅជាបងស្រីម្នាក់ផងដែរ។

៤. Danielle Jonas

តារា​ហូលីវូត​ទាំង​៥​នាក់​នេះ​រំពឹង​ថា​អាច​ទទួល​បាន​បុត្រ​​​នៅ​ក្នុង​ឆ្នាំ​នេះ

ក្នុងឆ្នាំនេះផងដែរ Kevin និង Danielle Jonas រំពឹងថានឹងទទួលបានបុត្រទីពីររបស់ពួកគេ។ ពួកគេមានកូនស្រីអាយុ២ឆ្នាំដែលមានសម្រស់ស្រស់ស្អាតម្នាក់រួចទៅហើយដែលមានឈ្មោះថា Alena។

៥. Olivia Wilde

តារា​ហូលីវូត​ទាំង​៥​នាក់​នេះ​រំពឹង​ថា​អាច​ទទួល​បាន​បុត្រ​​​នៅ​ក្នុង​ឆ្នាំ​នេះ

Olivia Wilde ព្រមទាំងកូនដណ្ដឹងរបស់គាត់ Jason Sudeikis ក៏រំពឹងថានឹងទទួលបានបុត្រទី២របស់ពួកគេ។ ពួកគេមានកូនប្រុសអាយុ២ឆ្នាំម្នាក់ឈ្មោះថា Otis ។
ប្រភពៈ  
ដោយៈ Gemini Fleta

  • តារា​ហូលីវូត​ទាំង​៥​នាក់​នេះ​រំពឹង​ថា​អាច​ទទួល​បាន​បុត្រ​​​នៅ​ក្នុង​ឆ្នាំ​នេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:វីដេអូ
Tags: