ប័ណ្ណ​ប៉ាតង់​ថ្មី​របស់​Apple បង្ហាញ​ថា​MacBook​សេរី​ក្រោយ…..

​បើ​យោង​តាម​ប័ណ្ណ​ប៉ាតង់​ដែល​គ្រប់​គ្នា​បាន​ឃើញ​បង្ហាញ​ថា​Apple ប្រហែល​ជា​នឹង​ផលិត​Macbook​ដែល​ស្រប​តាម​ក្ដី​ស្រមៃ​របស់​អ្នក​ប្រើ​ប្រាស់​។​

ជា​រៀង​រាល់​ពេល​ដែល​បើក​Macbook របស់​យើង​មក​ប្រើ​ពេល​ខ្លះ​យើ​ង​តែង​ស្រមៃ​ថា​វា​អាច​ដោះ​ចេញ​ពី​Keyboad ហើយ​កាន់​ប្រើ​បញ្ជា​ដោយ​Touch ដូច​Surface របស់​Microsoft។ ដូច្នេះ​ដែរ​​ហើយ​រាល់​លើក​ដែល​គ្រប់​គ្នា​សរសើរ​ពី​សមត្ថភាព​មួយ​នេះ​របស់​Surface Pro អ្នក​ប្រើ​Macbook ប្រាកដ​ជា​មិន​ហ៊ាន​និយាយ​អ្វី​អួត​ពី​Mac​របស់​ខ្លួន​ឡើយ​ ហើយ​បើ​ទោះ​ជា​មាន​iPad ក៏​មិន​ហ៊ាន​និយាយ​ដែរ​ដោយ​សារ​តែ​វា​ត្រឹម​តែ​ជា​Tablet មួយ​ប៉ុណ្ណោះ​គ្មាន​សមត្ថភាព​ឯ​ណា​ទៅ​ត​តាំង​ជាមួយ​Surface នោះ​ទេ។​
ក៏​ប៉ុន្តែបើ​សិន​ជា​អ្នក​បាន​មើល​ប័ណ្ណ​ប៉ា​តង់​ថ្មី​មួយ​នេះ​ហើយ​អ្នក​ប្រាកដ​ជា​សង្ឃឹម​ថា​Apple ពិត​ជា​មាន​ផលិត​Laptop ក្នុង​ក្តី​ស្រមៃ​របស់​យើង​មិន​ខាន។

បើ​ទោះ​ជា​ក្នុង​ប័ណ្ណ​ប៉ា​តង់​​បង្ហាញ​ត្រឹម​តែ​ថា​វា​អាច​ដោះ​ចេញ​ពី​Keyboard បាន​មិន​ប្រាប់​ថា​វា​Touch Screen ឬ​អត់​តែ​យើង​ក៏​ប្រាកដ​ថា​វា​ពិត​ជា​អាច​បញ្ជា​បាន​ដោយ​Touch ១០០ភាគរយ​។

ប្រភព ៖

ប្រែសម្រួលដោយ៖ Leng Kim
​​​​​​​​​​

  • ប័ណ្ណ​ប៉ាតង់​ថ្មី​របស់​Apple បង្ហាញ​ថា​MacBook​សេរី​ក្រោយ…..已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:កីឡា
Tags: