បាល់​សម្រាប់​ប្រកួត​នៅ Premier League នៅ​រដូវ​កាល​ថ្មី​បាន​ចេញ​ជា​រូបរាង​ហើយ​

សារព័ត៌មាន Metro បាន​បង្ហាញ​ថា​ក្រុមហ៊ុន Nike ទើប​តែ​បាន​បញ្ចេញ​រូបភាព​បាល់ Ordem 3 ​ដែល​សម្រាប់​ប្រើ​នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ ។

បាល់​ប្រភេទ​ថ្មី​នេះ​មាន​ពណ៌​ក្រហម​លាយ​និង​ពណ៌​ស​ ហើយ​មាន​ក្រឡា​ពណ៌​ខ្មៅ​ដែល​មើល​ទៅ​ដូចជា​ស្រោម​មុខ​មនុស្ស​ពីងពាង ។ ក្រុមហ៊ុន Nike ជឿ​ជាក់​ថា​បាល់​ប្រភេទ​ថ្មី​នេះ​កាន់​តែ​ងាយ​ស្រួល​ដល់​កីឡាករ​ក្នុង​ការ​បញ្ជូន ការ​បណ្ដើរ និង​ជា​ពិសេស​សម្រាប់​ការ​ស៊ុត ។

សម្រាប់​ក្រប​ខណ្ឌ La Liga របស់​អេស្ប៉ាញ និង ក្រប​ខណ្ឌ Seria A ​របស់​អ៊ីតាលី​ក៏​និង​ប្រើ​បាល់​ប្រភេទ​នេះ​ដែរ ដោយ​ខុស​គ្នា​តែ​ពណ៌​បាល់​ប៉ុណ្ណោះ ។ ដោយ​នៅ La Liga ​ប្រើ​ប្រាស់​បាល់​ដែល​មាន​ពណ៌​បៃតង ចំណែក​នៅ Serie A ប្រើ​ប្រាស់​ពណ៌​ផ្កាឈូក ៕

ប្រភព ៖ 
ប្រែសម្រួលដោយ ៖ វិចទ័រ

  • បាល់​សម្រាប់​ប្រកួត​នៅ Premier League នៅ​រដូវ​កាល​ថ្មី​បាន​ចេញ​ជា​រូបរាង​ហើយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:កីឡា
Tags: