AT Madrid ​បង្ហាញ​រូបរាង​កីឡដ្ឋាន​ថ្មី ដែល​នឹង​ដំណើរ​ការ​ឆ្នាំ​ក្រោយ

ក្លឹប​ Atletico Madrid របស់​អេស្ប៉ាញ​ បាន​បង្ហាញ​​គម្រោង​រូបរាង​កីឡដ្ឋាន​ថ្មី​ឈ្មោះ​ថា “Estadio La Peineta” ​​​​ដែល​​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​កាន់​តែ​ច្រើន​ជាង​មុន​ ស្អាត​ជាង​មុន​ ​និង​​បើក​​ដំណើរ​ការ​នៅ​រដូវ​កាល​ក្រោយ ២០១៧-២០១៨។

 

AT Madrid ​បង្ហាញ​រូបរាង​កីឡដ្ឋាន​ថ្មី ដែល​នឹង​ដំណើរ​ការ​ឆ្នាំ​ក្រោយ

 

បើ​តាម​គម្រោង​​​កីឡដ្ឋាន​បច្ចុប្បន្ន​ Vicente Calderon ​ដែល​ផ្ទុក​អ្នក​ទស្សនា​​បាន​ជាង​៥​ម៉ឺន​នាក់​ នឹង​ត្រូវ​វាយ​ចោល​ធ្វើ​​ចំណត​រថយន្ត​វិញ ខណៈ​ដែល​កីឡដ្ឋាន​ថ្មី​ អាច​ផ្ទុក​អ្នក​ទស្សនា​សរុប​បាន​ ៦៧០០០​នាក់ និង​មាន​រូប​រាង​ស្រដៀង​កីឡដ្ឋាន​ Allianz Arena ​របស់​ក្រុម Bayern Munich។

 

កីឡដ្ឋាន​ថ្មី​នេះ​ ​បាន​ប្រកាស​សាងសង់​​តាំង​ពី​ឆ្នាំ​២០០៩ និង​បញ្ចប់​​នៅ​ឆ្នាំ​២០១៧។ Estadio La Peineta ​ត្រូវ​បាន​រចនា​ឡើង​ជាមួយ​កម្រិត​ស្តង់ដា​ ​មាន​ផាសុកភាព ​​និង​សុវត្ថិភាព​​ខ្ពស់។ ជា​ពិសេស​ ​វា​អាច​ផ្លាស់ប្ដូរ​ពណ៌​ភ្លើង​ LED ​​​បាន​ច្រើន​ពណ៌​យ៉ាង​ស្អាត​ប្រណិត៕

 

AT Madrid ​បង្ហាញ​រូបរាង​កីឡដ្ឋាន​ថ្មី ដែល​នឹង​ដំណើរ​ការ​ឆ្នាំ​ក្រោយ

 

AT Madrid ​បង្ហាញ​រូបរាង​កីឡដ្ឋាន​ថ្មី ដែល​នឹង​ដំណើរ​ការ​ឆ្នាំ​ក្រោយ

 

AT Madrid ​បង្ហាញ​រូបរាង​កីឡដ្ឋាន​ថ្មី ដែល​នឹង​ដំណើរ​ការ​ឆ្នាំ​ក្រោយ

 

AT Madrid ​បង្ហាញ​រូបរាង​កីឡដ្ឋាន​ថ្មី ដែល​នឹង​ដំណើរ​ការ​ឆ្នាំ​ក្រោយ

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun