National Geographic ប្រកាស​ថា​ឈប់​ផ្សព្វផ្សាយ​រូប​ស្រាត​របស់​សត្វ​ទៀត​ហើយ ក្នុង​ថ្ងៃ​បុណ្យ Apil Fool’s Day ធ្វើ​ឲ្យ​គ្រប់​គ្នា​ …

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា April Fool’s Day គឺ​ជា​ពិធី​បុណ្យ​មួយ​របស់​ប្រទេស​មួយ​ចំនួន​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក ដែល​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​គ្រប់​គ្នា​នឹង​បង្កើត​ពាក្យ​ ឬ រឿង​កុហក​ ប្រាក់​ទៅ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ពួកគេ។

សម្រាប់​ National Geographic ដែល​ជា​ស្ថានីយ​ទូរទស្សន៍​ ដែល​ផ្តោត​សំខាន់​ទៅ​ធម្មជាតិ និង​សត្វ​មាន​ជីវិត​ទាំង​អស់​នៅ​លើ​ផែន​ដី ក៏​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ​ផង​ដែរ។ ហើយ​រឿង​រ៉ាវ​កុហក​ដែល​ស្ថាប័ន​មួយ​នេះ​បាន​បង្កើត​វា​បាន​ក្លាយ​ទៅ​ជា​រឿង​កំប្លែង​ ដ៏​ល្បី​មួយ​នៅ​ក្នុង​ថ្ងៃ​បុណ្យ April Fool’s Day ដែល​បាន​​ធ្វើ​ឲ្យ​គ្រប់​គ្នា​ផ្ទុះ​សំណើច​។

ដោយ​នៅ​ថ្ងៃ​នោះ បាន​ប្រកាស​ថា​ស្ថាប័ន​ខ្លួន​នឹង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​រូបថត​ស្រាត​របស់​សត្វ​ទៀត​ហើយ។ ហើយ​បាន​បន្ថែម​ថា ស្ថាប័ន​ខ្លួន​នឹង​ផ្សព្វផ្សាយ​តែ​រូបថត​សត្វ​ដែល​មាន​សំលៀក​បំពាក់​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ៕​​​

ប្រែសម្រួល ៖ ជលស័យ

  • National Geographic ប្រកាស​ថា​ឈប់​ផ្សព្វផ្សាយ​រូប​ស្រាត​របស់​សត្វ​ទៀត​ហើយ ក្នុង​ថ្ងៃ​បុណ្យ Apil Fool’s Day ធ្វើ​ឲ្យ​គ្រប់​គ្នា​ …已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: