​រឹង​កមែ​ន​ទេ សាក​វិធី​ទាំងនេះ​សិន​ទៅ​មើល​!!!

​រឹង​កមែ​ន​ទេ សាក​វិធី​ទាំងនេះ​សិន​ទៅ​មើល​!!!

​ជាធម្មតា​អាការៈរឹងក ឬ​ងាក់ក​ទៅ​ឈឺ អាច​បណ្តាលមកពី​ការ​គេង​ខុស​ទំនង ឬ​ប្រើ​ខ្នើយ​មិនបាន​ត្រឹមត្រូវ​។ អ្នក​អាច​សាកល្បង​ម៉ាស្សា នៅ​កន្លែង​ឈឺ​នោះ រយៈពេល​មួយ​នាទី​សិន ប៉ុន្តែ បើសិនជា​ការ​ឈឺចាប់​មិន​បាត់​ទៅ​វិញ​ទេ តើ​គួរ​ធ្វើ​អ្វី​ទៀត​ទៅ​? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ដោះស្រាយ ការឈឺ​ក​នេះ​ដែល​ងាយៗ ហើយ​អាច​ធ្វើបាន​គ្រប់គ្នា​។​

ជំហាន​ទី ១
ចូរ​ស្វែងរក​កន្លែង​ដែល​ឈឺ​នៅ​ក ហើយ​ដាក់​ប្រអប់ដៃ​នៅ​កន្លែង​នោះ​។ បើសិន​ជា​អ្នក​មិន​អាច​ដាក់​ដៃ​នៅ​លើក​បាន​ទេ អ្នក​អាច​ប្រើ​គ្រាប់​បាល់តេ​នីស ឬ​របស់​អ្វី​ដែល​មាន​លក្ខណៈ​ដូច​គ្នា នៅ​កន្លែង​ឈឺ​នោះ​ក៏​បាន​ដែរ​។ បន្ទាប់មក ចូរ​ទ្រេត​ក​អឹបនឹង​ជញ្ជាំង ដោយ​ឲ្យ​គ្រាប់បាល​នោះ​នៅលើ​កន្លែង​ឈឺ​នោះ​ផង​។

ជំហាន​ទី ២
ចូរ​ប្រើ​ម្រាមដៃ សង្កត់​ទៅលើ​កន្លែង​ឈឺ​នោះ​បន្តិច​ម្តងៗ​។ អ្នក​គួរតែមាន​អារម្មណ៍ ពេល​សង្កត់​ទៅ​ឈឺ​តិចៗ​ហើយ​។ តែ​ចូរ​ប្រាកដថា អ្នក​មិន​បាន​សង្កត់​ខ្លាំងពេក​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ឈឺ​កាន់តែខ្លាំង​។

ជំហាន​ទី ៣
បន្ទាប់មក ចូរ​ងាក់​ក្បាល​ផ្ទុយ​នឹង​កន្លែង​ដែល​ឈឺ​នោះ រួច​ចូរ​អោនក្បាល​ចុះ​ដូច​ហិត​ក្លៀក​។ សម្ពាធ​នៃ​ការ​អោនក្បាល​នេះ នឹង​ជួយ​សម្រួល​ដល់​សាច់ដុំ ដែល​កំពុង​តែ​រឹង​ឈឺ​នៅ​ក ហើយ​ក៏​ជួយ​សម្រាល​ការឈឺចាប់​បាន​ដែរ​។

ជំហាន​ទី ៤
ចូរ​ធ្វើ​ជំហាន​ទី ១ ដល់​ទី ៣ នេះ​ម្តងទៀត ប្រហែល ២០ ដង ហើយ​ព្យាយាម​ពត់​ពែ​នក និង​ខ្នង​ផ្នែក​ខាងលើ​ផង នៅ​ពេល​អ្នក​ក្រោក​ពី​គេង​ម្តង​។ កាលណា​អ្នក​ធ្វើ​តាម​ជំហាន​ខាង​លើ​គ្រប់​ហើយ នោះ​វា​នឹង​ជួយ​ឲ្យ​សាច់ដុំ​នៅ​ក​ធូរ​ល្អ និង​លែង​រឹង​ក និង​ឈឺ​ក​ទៀតហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។