បេក្ខជន​នៅ​បន្ទាយ​មាន​ជ័យ ក៏​បញ្ចប់​ការ​ប្រឡង ចូល​ក្របខ័ណ្ឌ​នគរបាល

បេក្ខជន​នៅ​បន្ទាយ​មាន​ជ័យ ក៏​បញ្ចប់​ការ​ប្រឡង ចូល​ក្របខ័ណ្ឌ​នគរបាល



បន្ទាយ​មាន​ជ័យ​: ដូច​ខេត្ត រាជធានី​ផ្សេង​ដែរ ការ​ប្រឡង​ជ្រើសរើស ឲ្យ​ចូល​បំរើ​ការងារ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ឆ្នាំ ២០១៦ នៅ​ខេត្តបន្ទាយមានជ័យ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ កន្លង​មក​ដែរ​។

លោក សួន បវរ បាន​មាន​ប្រសាសន៍​ថា​: ការ​ប្រឡង​ជ្រើសរើស ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​នេះ គឺ​ក្រសួងមហាផ្ទៃ ក៏​ដូច រាជរដ្ឋាភិបាល ត្រូវ​ចម្រាញ់​ជម្រើស ចង់បាន​មន្ត្រី​មាន​សុខភាព សម្បទា​រឹង​មាំ សមត្ថភាព គុណភាព​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​និយាយ​ថា ពាក្យ​ដែល​ក្រសួងមហាផ្ទៃ ទម្លាក់​មក​ហើយ បេក្ខជន​ទិញ​អស់​ប្រមាណ ១.០០០ ពាក្យ តែ​បេក្ខជន នារី យក​មក​ដាក់​វិញ មាន​តែ ៨៦៤ សន្លឹក​/​នាក់ ហើយ​ត្រូវ​ប្រឡងប្រជែង ក្នុង ៣៨ បន្ទប់ និង​យក​តែ ១៧៦ នាក់ ពោល​គឺ​ចម្រាញ់ ៦​នាក់ យក​១​នាក់​។

នៅ​ថ្ងៃ​ទី​៩ តុលា  លោក​អ៊ុំ រាត្រី អភិបាលរង​ខេត្ត​, គណ​:​មេ​ប្រយោគ​ប្រចាំ​ខេត្ត​, លោក អាត់ ខែ​ម បាន​ប្រគល់​-​ទទួល​ប្រអប់ ដាក់​វិញ្ញាសា ហើយ​កាត់​អោយ​បេក្ខជន​មើល និង​ដំណើរការ​ប្រឡង នៅ​មណ្ឌល​វិទ្យាល័យ សិរី​សោភ័ណ​៕