គូស្នេហ៍​រៀបការ​បាន​​៥០​ឆ្នាំ​​ ស្លៀក​ឈុត​​អាពាហ៍ពិពាហ៍​​ដដែល​ម្ដងទៀត​ កំពុង​ល្បី

​គូស្នេហ៍​​មួយ​គូ​​បាន​ប្រារព្ធ​ខួប​​អាពាហ៍ពិពាហ៍​​ដែល​មាន​រយៈពេលជាង​ ៥០​ឆ្នាំ​ ដោយ​​ស្លៀក​ពាក់​​ឈុត​កូន​កំលោះ កូន​ក្រមុំ​​ដដែល​​​ ដូច​​ពួក​គេ​ស្លៀក​កាល​អាពាហ៍ពិពាហ៍​​ដំបូង​ កំពុង​​អន្ទង​ចិត្ត​មនុស្ស​​គ្រប់​គ្នា។

 

គូស្នេហ៍​រៀបការ​បាន​​៥០​ឆ្នាំ​​ ស្លៀក​ឈុត​​អាពាហ៍ពិពាហ៍​​ដដែល​ម្ដងទៀត​ កំពុង​ល្បី

 

 

កូន​ក្រមុំ​ Carole-Ann ​វ័យ​ ៧១​ឆ្នាំ និង​​កូន​កំលោះ Jim Stanfield វ័យ​​៧៤ឆ្នាំ​ ​រស់​នៅ​សង្កាត់​ Tamworth ទីក្រុង​ Staffordshire ចក្រភពអង់គ្លេស​ ទើប​តែ​ប្រារព្ធ​ខួប​​អាពាហ៍ពិពាហ៍​​ដ៏​អស្ចារ្យ​នេះ​​​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​​ប៉ុណ្ណោះ។ ​ពួក​គាត់​​​មាន​ការ​ភ្ញាក់ផ្អើល​​​​ពេល​​រក​ឃើញ​​ឈុត​ទាំង​នេះ​​​មាន​សភាព​​​​ល្អ​ដដែល​ ទោះ​វា​មាន​អាយុ​កាល​​កន្លះ​សតវត្ស​​ក្ដី។

 

ឈុត​​ស្រស់​ស្អាត​ទាំង​ពីរ​​ ​ត្រូវ​បាន​ចៅស្រី​​ពួក​គាត់​ប្រទះ​​ឃើញ ពេល​នាង​​រក​មើល​​​រូបថត​​គ្រួសារ​ចាស់​ៗ រួច​​នាង​​បាន​អង្វរ​​​ឲ្យ​​លោក​ទាំង​ពីរ​​​ស្លៀក​ម្ដង​ទៀត​ ខណៈ​ចំ​ខែ​​អាពាហ៍ពិពាហ៍​ដំបូង​ គឺ​ថ្ងៃ​ទី​​១​ តុលា​​ឆ្នាំ​ ១៩៦៦។

 

ចំណែក​អ្នក​ចូល​រួម​​ពិធី​ទៀត​សោត ​ភាគ​ច្រើន​ជា​ភ្ញៀវ​​ធ្លាប់​​​មក​អបអរសាទរ​កាល​​​​ពិធី​៥០​ឆ្នាំ​មុន​ដែរ ដោយ​ពួកគេ​រន្ធត់​ចិត្ត​ពេល​ឃើញ​​​ឈុត​ទាំង​នេះ​ម្ដង​ទៀត។

 

គួរ​រម្លឹក​ថា​ អ្នក​ទាំង​ពីរ​បាន​ចាប់ផ្ដើម​​ស្គាល់​គ្នា​​ដំបូង​នៅ​ក្លឹប​មួយ​ដែល​​​លោក​តា​ Jim ធ្វើការ​នៅ​ទីនោះ​​​ ក្នុង​​ឆ្នាំ​ ១៩៦២ ​​រយៈពេល​​៤ឆ្នាំ ហើយ​​ Jim បាន​ប្រើ​ពេល​​ជាង​៣ខែ ដើម្បី​លួងលោម​  Carole ​​ឲ្យ​ស្រលាញ់ រហូត​​ឈាន​ដល់​​រៀបការ​នឹង​គ្នា៕

 

គូស្នេហ៍​រៀបការ​បាន​​៥០​ឆ្នាំ​​ ស្លៀក​ឈុត​​អាពាហ៍ពិពាហ៍​​ដដែល​ម្ដងទៀត​ កំពុង​ល្បី

 

គូស្នេហ៍​រៀបការ​បាន​​៥០​ឆ្នាំ​​ ស្លៀក​ឈុត​​អាពាហ៍ពិពាហ៍​​ដដែល​ម្ដងទៀត​ កំពុង​ល្បី

 

គូស្នេហ៍​រៀបការ​បាន​​៥០​ឆ្នាំ​​ ស្លៀក​ឈុត​​អាពាហ៍ពិពាហ៍​​ដដែល​ម្ដងទៀត​ កំពុង​ល្បី

 

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ Dailymail