ចរិត​ទាំង៦​របស់​មនុស្ស​លោក​មានអ្វីខ្លះ​?​

មិនថា​អ្នកជា​អាមេរិក​ ជាអូស្រ្តាលី ​ជាចិន ​ជាយួន ​ឬជាមហាសេដ្ឋី​ ឬជាមេដឹកនាំ​កាច​សាហាវ​យ៉ាងណាទេ​ គ្រប់​មនុស្ស​នៅក្នុង​ពិភពលោក​នេះ ​ម្នាក់ៗ​​​សុទ្ធតែ​មានចរិត​ទាំង៦យ៉ាង​នេះ​ជាប់មក​តាំង​ពី​កំណើត​រហូត​ដល់​ស្លាប់​ចោល​ឆ្អឹង​លើផែន​ដីនេះ ​គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពីចរិត​ទាំង៦​យ៉ាង​នេះ​បានឡើយ​ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ចរិត​ទាំង៦​យ៉ាង​នេះ ​មានការ​បែងចែក​ធាតុពីរ ​គឺចរិត​របស់​បណ្ឌិត​ និងចរិត​របស់​ជនពាល​,​ ចង់ប្រកាន់​តាម​ចរិត​ណាមួយ​ នោះគឺ​ជាជម្រើស​របស់អ្នក​ ហើយ​តម្លៃ​របស់​អ្នក​ក៏នឹង​ត្រូវ​បាន​កំណត់​តាមគោល​នៃចរិត​ប្រភេទ​នោះ ​។ ​
ចរិត​ទី១​៖ ​រាគ​ចរិត​៖​ មនុស្ស​ពោរពេញ​ដោយ​សេចក្ដី​លោភលន់​ច្រើន​ ដោយគ្មាន​ភាពអៀន​ខ្មាស់ ​។​
ចរិត​ទី២​៖ ​ទោសា​ចរិត​៖​ មនុស្ស​មាន​សេចក្ដី​ក្រោធ​ខឹងច្រើន​,​ ខឹងគ្មាន​ហេតុផល​, ​ខឹងលែង​ស្គាល់ញាតិ​មិត្ត​ ។​
ចរិត​ទី៣​៖ ​មោហា​ចរិត​៖ ​មនុស្ស​ដែល​ទុយមុយ​មូទូ ​ភ្លេច​ភ្លាំង​ច្រើន,​ ចូលចិត្ត​តែគិត​ពីអ្វី​ដែល​មិន​ប្រាកដ​និយម​ និងមិន​អាច​សម្រេច​បាន​ (​មនុស្សវង្វេង​) ​។​
ចរិត​ទី៤​៖​សទ្ធា​ចរិត​៖ ​ចូលចិត្ត​ជួយគេ​ជួយឯង​ ចេះ​គោរព​អ្នកដទៃ​ និងជឿ​នូវអ្វី​ដែល​ជាផល​នៃអំពើ​ល្អ ​។​
ចរិត​ទី៥​៖​ពុទ្ធិ​ចរិត​៖ ​ចូលចិត្ត​ទទួល​នូវ​ចំណេះដឹង​ពីអ្នកដទៃ​ ខ្វាយខ្វល់​ពីសង្គម​ និងគិតតែ​ពីរឿង​ដែលមាន​ប្រយោជន៍​ និងជា​មនុស្ស​ប្រកប​ដោយ​ហេតុផល​គ្រប់ពេល ​។​
ចរិត​ទី៦​៖​វិតក្ក​ចរិត​៖ ​ជាមនុស្ស​ដែល​ចូលចិត្ត​ភាព​អន្លង់​អន្លូច​ អណ្ដែង​អណ្ដូង ​ហើយភាគ​ច្រើន​មិន​​សូវ​ជាធ្វើ​កិច្ចការ​អ្វីមួយ​បាន​សម្រេច​ចប់​ចុង​ចប់​ដើម​ទេ ​។​

ចរិត​ទាំង៦​របស់​មនុស្ស​លោក​មានអ្វីខ្លះ​?​ចរិត​ទាំង៦​របស់​មនុស្ស​លោក​មានអ្វីខ្លះ​?​
ដោយ៖ ឈូកស
Cool FM 100.7