ព្យុះ​សង្ឃរា​ Hurricane​ Mathew ​សម្លាប់​ប្រជាជន​ហៃទី​សរុប​ជាង១ពាន់​នាក់​

មុន​ពេល​បោក​បក់​ទៅកាន់​សហរដ្ឋអាមេរិក​នៅថ្ងៃទី៦ ​ខែតុលា ​ព្យុះ​ Hurricane ​Mathew​ បាន​បោក​កម្ទេច​ទីក្រុង​ Jeremy​ របស់​ប្រទេសហៃទី​យ៉ាងដំណំ​ ដែល​បាន​បណ្ដាល​ឱ្យប្រជាជន​ហៃទី​ប្រមាណ​ជាង​​១ពាន់​នាក់​បានស្លាប់​​  និង៩០%​នៃទីក្រុង​ទាំងមូល​ត្រូវ​ទទួលរង​នូវការ​ខូចខាត​ដោយសារ​កម្លាំង​ខ្យល់ព្យុះ​ នេះបើ​យោង​តាម​សារពត៌មាន​ CCTV​ ។​
រាប់ចាប់​តាំង​ពី​ដើម​សប្ដាហ៍​មុន​មក​ដល់ពេលនេះ ​ព្យុះសង្ឃរា​ Hurricane ​Mathew​ នៅមិនទាន់​បានរម្ងាប់​ស្ងប់​ទៅវិញ​នៅឡើយទេ​ ហើយ​ចំនួន​អ្នកស្លាប់​ត្រូវបាន​អាជ្ញាធរ​ប្រាប់​ឱ្យដឹង​ថាអាច​នឹង​នៅ​បន្ត​មាន​តទៅ​ទៀត ​។ មន្រ្តី​រដ្ឋាភិបាល​ហៃទី​បាន​សំណូមពរ​ដល់​អន្តរជាតិ​​ជួយ​បន្ត​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ដល់​ប្រជាជន​ហៃទី​ដែលបាន​​រួចផុត​ពីការ​វាយ​ប្រហារ​ដោយសារ​ខ្យល់ព្យុះ ​ដោយ​ហេតុ​ជំនួយ​ដែល​បានផ្ដល់​មកនោះ​កំពុង​ប្រឈម​នឹងភាព​ខ្សត់​ទៅវិញ ​។​ បន្ទាប់​ពីការ​បោក​បក់​យ៉ាងខ្លាំង​ក្លា​នៃខ្យល់ព្យុះ​ Hurricane ​Mathew ​ដែលមាន​កម្លាំង​បក់​ក្នុង​ល្បឿន​១៨៥គីឡូ​ម៉ែត្រ​ក្នុង១ម៉ោង​នោះ ​ប្រព័ន្ធ​ទឹកស្អាត ​អគ្គីសនី​ និង​សេវាទូរគមនាគមន៍​នានា​ត្រូវបាន​កាត់ផ្ដាច់​ទាំងអស់​ ។ ​មន្រ្តី​សុខាភិបាល​សាធារណៈ​បារម្ភ​ចំពោះ​ការរីកសាយ​ឡើង​នៃជម្ងឺ​អាសន្នរោគ ​ក្រោយ​គ្រោះមហន្តរាយ​នេះ​ ព្រោះ​មកដល់​ពេលនេះ​ មានមនុស្ស​ចំនួន១៣នាក់​ហើយដែល​បានស្លាប់​ដោយសារ​ជម្ងឺអាសន្ន​រោគ​ ៕​

ព្យុះ​សង្ឃរា​ Hurricane​ Mathew ​សម្លាប់​ប្រជាជន​ហៃទី​សរុប​ជាង១ពាន់​នាក់​ព្យុះ​សង្ឃរា​ Hurricane​ Mathew ​សម្លាប់​ប្រជាជន​ហៃទី​សរុប​ជាង១ពាន់​នាក់​ព្យុះ​សង្ឃរា​ Hurricane​ Mathew ​សម្លាប់​ប្រជាជន​ហៃទី​សរុប​ជាង១ពាន់​នាក់​ព្យុះ​សង្ឃរា​ Hurricane​ Mathew ​សម្លាប់​ប្រជាជន​ហៃទី​សរុប​ជាង១ពាន់​នាក់​
ដោយ៖ ឈូកស
ប្រភព៖ CCTV