ប្រធាន​សភា​អាមេរិក​ថា​លែង​ការពារ​លោក ដូណាល់ ត្រាំ ទៀត​ហើយ

ប្រធាន​សភា​អាមេរិក​ថា​លែង​ការពារ​លោក ដូណាល់ ត្រាំ ទៀត​ហើយ
ប្រធានសភាអាមេរិក លោក Paul Ryan បានប្រាប់ទៅសមាជិកសភាគណបក្សសាធារណរដ្ឋថា លោកនឹងមិនការពារឬធ្វើយុទ្ធនាការតទៅទៀតជាមួយបេក្ខជនប្រធានាធិបតី លោក Donald Trump នោះឡើយ ដោយលោកផ្ដោតទៅលើការរក្សាសំឡេងភាគច្រើនរបស់បក្សនៅក្នុងសភា។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រភពស្និទ្ធនឹងលោក Paul Ryan បានប្រាប់ Reuters ថា ប្រធានសភាអាមេរិករូបនេះ បានថ្លែងដូច្នេះអំឡុងសន្និសីទមួយជាមួយក្រុមអ្នកនយោបាយ កាលពីថ្ងៃម្សិលមិញ។

បើតាម Reuters សន្និសីទសារព័ត៌មាននោះ ត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាកើតចេញពីវីដេអូមួយ ដែលត្រូវបានបង្ហោះកាលពីសប្ដាហ៍មុន និងបង្ហាញថា លោក Trump បានថ្លែងមិនសមរម្យទៅលើស្ត្រីកាលពីឆ្នាំ២០០៥ ក្នុងនោះមានទាំងសកម្មភាពលោក Trump ចាប់ស្ត្រីទាំងនោះ ដោយមិនមានទោសទណ្ឌនោះឡើយ ដោយសារតែលោក Trump គឺជាបុគ្គលល្បីម្នាក់។

ប៉ុន្តែ លោក Ryan ដែលមានទំនាក់ទំនងមិនចុះសម្រុងជាមួយលោក Trump តាំងពីដើមមកនោះ បានរិះគន់លោក Trump ជាច្រើនលើក ហើយថ្លែងថា លោកឈប់ការពារបេក្ខជនប្រធានាធិបតីរូបនេះទៀតហើយ៕ដោយ លោក សូរ្យ ជ័យឧត្ដម

ប្រភព៖ VOD

  • ប្រធាន​សភា​អាមេរិក​ថា​លែង​ការពារ​លោក ដូណាល់ ត្រាំ ទៀត​ហើយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: