នាវា​ឆ្មាំ​សមុទ្រ​ កូរ៉េខាងត្បូង ​លិច​ ក្នុង​ពេល​ប្រឈមមុខ​ជា​មួយ​នាវា​នេសាទ​ ចិន

នាវា​ឆ្មាំ​សមុទ្រ​ កូរ៉េខាងត្បូង ​លិច​ ក្នុង​ពេល​ប្រឈមមុខ​ជា​មួយ​នាវា​នេសាទ​ ចិន

ក្រសួងសុវត្ថិភាព និងសន្តិសុខសាធារណ កូរ៉េខាងត្បូង ឲ្យដឹងថា ទូកល្បាតដែនសមុទ្រមួយគ្រឿងរបស់ប្រទេស កូរ៉េខាងត្បូង បានលិច ក្នុងពេលធ្វើប្រតិបត្តិការបង្ក្រាបនាវានេសាទ ចិន ខុសច្បាប់ ដែលចូលទៅក្នុងដែនទឹកភាគខាងលិច ឧបទ្វីប កូរ៉េ ដោយសារប៉ះទង្គិចជាមួយនាវានេសាទ ចិន ។ សារព័ត៌មាន កូរ៉េខាងត្បូង ផ្សាយថា នាវានេសាទ ចិន បានចាកចេញពីកន្លែងកើតហេតុ ធ្វើដំណើរឆ្ពោះទៅកំពង់ផែរបស់ខ្លួនវិញ ។ប្រទេស កូរ៉េខាងត្បូង បានកោះហៅឯកអគ្គរដ្ឋទូត ចិន ប្រចាំទីក្រុង សេអ៊ូល ដើម្បីសាកសួរចំពោះឧបទ្ទវហេតុនាវានេសាទ ចិន បុកជាមួយនឹងទូកល្បាត កូរ៉េខាងត្បូង បណ្ដាលឲ្យក្រឡាប់ ហើយលិច ។ ឆ្លងកាត់ហេតុការណ៍នេះ កូរ៉េខាងត្បូង បញ្ជាក់ថា ទៅថ្ងៃមុខ ឆ្មាំសមុទ្រ នឹងប្រើប្រាស់ កាំភ្លើងដៃ និងកាំភ្លើងបំពាក់លើនាវា ប្រឆាំងនឹងនាវានេសាទ ចិន ដែលចូលនេសាទខុសច្បាប់ក្នុងដែនទឹក កូរ៉េខាងត្បូង ប្រសិនបើឃើញថា នាវានេសាទខុសច្បាប់ អាចបង្កគ្រោះថ្នាក់ ។

អនុប្រធានឆ្មាំសមុទ្រ កូរ៉េខាងត្បូង បញ្ជាក់ថា យើងនឹងឆ្លើយតបចំពោះទូកនេសាទទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ ដោយវិធីច្រើនយ៉ាងដែលចាំបាច់ ដូចជា ការបើកនាវាបុក, ចូលទៅគ្រប់គ្រងនាវានេសាទ និងបាញ់ប្រហារដោយកាំភ្លើងបំពាក់លើនាវា ។កាលពីខែមុន អ្នកនេសាទ ចិន ៣ នាក់ស្លាប់ ក្រោយពីនាវាឆ្មាំសមុទ្រ កូរ៉េខាងត្បូង ព្យាយាមចាប់ឃាត់នាវានេសាទខុសច្បាប់ ហើយឆ្មាំសមុទ្រ កូរ៉េខាងត្បូង បោះគ្រាប់បែកដៃមួយគ្រាប់ ចូលក្នុងបន្ទប់ដែលអ្នកនេសាទ ចិន លាក់ខ្លួន ។

ចំណែកឆ្មាំសមុទ្រ ចិន កំពុងពិនិត្យទៅលើស្ថានភាពនៅកន្លែងកើតហេតុ ដើម្បីកំណត់ពីមូលហេតុដែលបណ្ដាលឲ្យទូកល្បាតសមុទ្រ កូរ៉េខាងត្បូង លិច តាមសំណើរបស់ប្រទេស កូរ៉េខាងត្បូង ។ ទូកល្បាតសមុទ្រ កូរ៉េខាងត្បូង តែងដេញតាមនាវានេសាទចិន ដែលនេសាទខុសច្បាប់ ពេលខ្លះមានការប្រឈមមុខដាក់គ្នា ។

ប្រភព ៖ kqube

  • នាវា​ឆ្មាំ​សមុទ្រ​ កូរ៉េខាងត្បូង ​លិច​ ក្នុង​ពេល​ប្រឈមមុខ​ជា​មួយ​នាវា​នេសាទ​ ចិន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: