ក្រោយ​ពី​ត្រូវ​គ្នា​វិញ​ រុស្ស៊ី​ និង​ ទួរគី​ ព្រមព្រៀង​គ្នា​សាងសង់​បំពង់​ឧស្ម័ន​ក្រោម​សមុទ្រ​ខ្មៅ

ក្រោយ​ពី​ត្រូវ​គ្នា​វិញ​ រុស្ស៊ី​ និង​ ទួរគី​ ព្រមព្រៀង​គ្នា​សាងសង់​បំពង់​ឧស្ម័ន​ក្រោម​សមុទ្រ​ខ្មៅ

ប្រទេស ទួរគី និង រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី សាងសង់បណ្ដាញបញ្ជូនឧស្ម័នក្រោមសមុទ្រ ដើម្បីអនុញ្ញាតឲ្យប្រទេស រុស្ស៊ី ពង្រឹងតួនាទីរបស់ខ្លួនក្នុងទីផ្សារឧស្ម័ននៅអឺរ៉ុប និងបំណងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេស អ៊ុយក្រែន ។កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាក្នុងទីក្រុង អ៊ីស្តាន់ប៊ុល រវាងលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតី តាយីប អ៊ីឌូហ្កាន ដែលជាកិច្ចព្រមព្រៀងសាងសង់បំពង់ឧស្ម័នចំនួនពីរក្រោមសមុទ្រខ្មៅ មានសមត្ថភាពនាំយកឧស្ម័នជាង១៥ ពាន់លានម៉ែត្រគីបក្នុងមួយឆ្នាំ ។

ទំនាក់ទំនងរវាង រុស្ស៊ី និង ទួរគី ធ្លាក់ចុះយ៉ាងខ្លាំង ក្នុងវិបត្តិកាលពីខែ វិច្ឆិកា ឆ្នាំមុន នៅពេលដែលប្រទេស ទួរគី បាញ់ទម្លាក់យន្តហោះចម្បាំង រុស្ស៊ី មួយគ្រឿង ក្បែរព្រំដែនប្រទេស ស៊ីរី ធ្វើឲ្យប្រទេស រុស្ស៊ី ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេស ទួរគី ។លោក អ៊ីឌូហ្កាន និយាយថា គម្រោងសាងសង់បំពង់ឧស្ម័ន និងគម្រោងរបស់ប្រទេស រុស្ស៊ី ក្នុងការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងប្រទេស ទួរគី បានជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យមានភាពធម្មតាឡើងវិញ ។ ប្រធានាធិបតី រុស្ស៊ី លោក វា្លឌីមៀ ពូទីន បានដកទណ្ឌកម្មប្រឆាំងប្រទេស ទួរគី និងយល់ព្រមធ្វើការជាមួយគ្នា ដើម្បីជួយឲ្យទំនាក់ទំនងមានភាពប្រក្រតីឡើងវិញ ៕
ប្រភព ៖ kqube
  • ក្រោយ​ពី​ត្រូវ​គ្នា​វិញ​ រុស្ស៊ី​ និង​ ទួរគី​ ព្រមព្រៀង​គ្នា​សាងសង់​បំពង់​ឧស្ម័ន​ក្រោម​សមុទ្រ​ខ្មៅ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: