Bayern Munich យក​ឈ្នះ​ Real Madrid ទាំង​លំបាក​

ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Audi Cup កាល​ពី​យប់មិញ​ដែល​ធ្វើ​ឡើង​នៅ​ទឹក​ដី​អាល្លឺម៉ង់​ក្លឹប​ Bayern Munich បាន​យក​ឈ្នះ​ទាំង​លំបាក​លើ​ក្រុម​ Real Madrid ដោយ​លទ្ធផល​១​ទល់​នឹង​០​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​ឱកាស​ធ្វើ​ការ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ពុំ​មាន​គ្រាប់​ទំ​លុះ​សំណាញ់​ទី​រៀង​ខ្លួន​រហូត​ជិត​ចប់​ការ​ប្រកួត​គឺ​នៅ​នាទី​៨៨​ទៅ​ហើយ​ទើប​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​​ Bayern Munich កីឡាករ​ Robert Lewandowski អាច​ទំ​លុះ​សំណាញ់​ទី​បាន​មួយ​គ្រាប់​ដែល​ជួយ​ឲ្យ​ Bayern Munich ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ Audi Cup 2015 នេះ​តែ​ម្ដង​ ។

សូមទស្សនា​វីដេអូ​  Highligh នៃ​ការ​វាយ​សម្រុ​ក​គ្នា​ដ៏​ស្វិត​ស្វាញ​រវាង​ក្រុម​ទាំង​ពីរ ៖

https://youtu.be/yixb4vovL9U?t=50

អត្ថបទ ៖ វិចទ័រ