Made-in-China ​ក្រដាស​អនាម័យ​បន្ទាប់​ទឹក​រូប​លោក​ Donald Trump លក់​ដាច់​ច្រើន​ជាង​ក្រដាស​រូប​លោក​ស្រី​ Clinton ដល់​ទៅ​៦​ដង​

លោក Donald Trump ពិតជាល្បីល្បាញមែនក្នុងពេលបច្ចុប្បន្ននេះ មិនថាក្នុងនយោបាយឬក៏ក្នុងក្រដាសបន្ទាប់ទឹកនោះទេ ក៏គាត់តែអាចយកឈ្នះគេបានដដែល ។

យោងតាមសេចក្តីរាយការណ៏ China Daily បានឲ្យដឹងថា សហគ្រាសQingdo Wellpaper Co. បានទទួលការកុម្ម៉ង់ជាពិសេសនូវ ប្រភេទក្រដាសបន្ទាប់ទឹករូបលោក Donald Trump ដល់ទៅ៥០សម្រាប់ ខណៈដែលក្រដាសរូបលោកស្រី Hillary Clinton ទទួលការកម្មង់ត្រឹមតែ៨ប៉ុណ្ណោះ ។

ដោយឡែកតាមការស៊ើបអង្កេតរបស់ Quartz បានរកឃើញថា ក្រដាសបន្ទាប់ទឹកដែលមានរូប Trump មានដល់ទៅ៧៨ប្រភេទផ្សេងៗគ្នាបានដាក់លក់នៅក្នុង Alibaba ស្របពេលដែលផលិតផលក្រដាសបន្ទាប់ទឹកមានរូបលោកស្រី Clinton ត្រឹមតែ១៦ និងគ្មានឡើយសូម្បីតែ១សម្រាប់លោក Bernie Sanders ។

គួរបញ្ជាក់ផងដែរ លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិកកំពុងតែល្បីនាពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមហ៊ុនចិនជាច្រើនបានផ្តោតលើនិងយកមកផលិតជារបស់របរផ្សេងៗតាមយុទ្ធនាការរបស់គាត់ដូចជា អាវយឺត,បន្តោង,មួក Make America great again ជាដើម ៕

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖ shanghaiist

  • Made-in-China ​ក្រដាស​អនាម័យ​បន្ទាប់​ទឹក​រូប​លោក​ Donald Trump លក់​ដាច់​ច្រើន​ជាង​ក្រដាស​រូប​លោក​ស្រី​ Clinton ដល់​ទៅ​៦​ដង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ចំនេះដឹង
Tags: