យុវជន​ម្នាក់​ចេញ​ផឹកស៊ី​ត្រូវ​ក្រុម​ជន​ទំនើង​ព្រួត​កាប់​ប្រហារ​របួសធ្ងន់​នៅ​ក្រុង​បា​វិត

យុវជន​ម្នាក់​ចេញ​ផឹកស៊ី​ត្រូវ​ក្រុម​ជន​ទំនើង​ព្រួត​កាប់​ប្រហារ​របួសធ្ងន់​នៅ​ក្រុង​បា​វិត



ស្វាយ​រៀង​: យុវជន​ម្នាក់​ដើរ​ចេញពី​កន្លែង​ផឹកស៊ី​ឡើង​ជិះ​ម៉ូតូ​ប្រុង​បើក​ចេញ​ស្រាប់តែ​មាន​ក្រុម​ជន​ទំនើង​ប្រមាណ​៧​ទៅ​៨​នាក់​មក​ព័ទ្ធ​កាប់​ប្រហារ​យ៉ាង​សាហាវ​ដោយ​មិនដឹង​មូលហេតុ​បណ្តាល​ឲ្យ​រង​របួស​ក្បាល​មួយ​កាំបិត​ធ្ងន់ធ្ងរ និង​របួស​ប្រអប់ដៃ​ឆ្វេង​២​កាំបិត​។ 

ករណី​ជនពាល​ស្ទាក់​ព័ទ្ធ​កាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១​តុលា ២០១៦​នៅ​ចំណុច​ខាង​មុខ​កាស៊ីណូ​ថា​យ​ថេ​ន ក្រុង​បា​វិត​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

បើ​តាម​សមត្ថ​កិ​ច្ថ​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បា​វិត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សួន សុភ​គ្រ័​អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ជា​បុគ្គលិក​កាស៊ីណូ​ក្រុង​បា​វិត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ ធ្វើការ​វេន​ថ្ងៃ ហើយ​ពេល​យប់​បាន​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​ខាង​មុខ​កាស៊ីណូ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត ។​លុះ​ផឹកស៊ី​រួច​បាន​ដើរ​ចេញ​មក​យក​ម៉ូតូ​ហើយ​ឡើង​បញ្ឆេះ​ម៉ូតូ​ប្រុង​បើក​ចេញ ស្រាប់តែ​មាន​ក្រុម​ជន​ទំនើង​៧​ទៅ​៨​នាក់​មក​ព​ទ្ធ័ ស្ទាក់​កាប់​ប្រហារ​តែ​ម្តង​មិនដឹង​ថា គេ​មាន​គំនុំ​ឬ​យ៉ាងណា​នោះ​ទេ​។

បន្ទាប់ មក​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​អន្តរាគមន៍ ក៏​ប៉ុន្តែ​ក្រុម​ជនពាល​បានដឹង​ខ្លួន​មុន​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ហើយ​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕