ពីរ​នាក់​របួសធ្ងន់​ស្រាល​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម

ពីរ​នាក់​របួសធ្ងន់​ស្រាល​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម



កែប​: នារី​ម្នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ជា​ប្អូនប្រុស​បង្កើត​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​របួសស្រាល​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​កំពុង​ចត​ស្ងៀម​។ 

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​កែប​ក្នុងភូមិ​សាស្ត្រ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ។ 

ឃើញ​ស្ថានភាព​បែប​នោះ អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​ដោយ​បន្ត​ទុក​រថយន្ត​នៅ​កន្លែង​គ្រោះថ្នាក់​។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​ត្រូវ​គេ​ដឹង​ថា​រស់នៅ​ភូមិ​ឫស្សី​ជួរ ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​ដោយ​ក្រោយ​កើតហេតុ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ បង្អែក​ខេត្ត​ភ្លាម​ៗ​។

ដោយឡែក​អ្នកបើកបរ​រថយន្ត​ដែល​មាន​ស្លាក​លេខ ព្រះ​សីហ​នុ 3A-2854 តាម​រយៈ​ឯកសារ​គឺ​ឈ្មោះ​លឹ​ម រិ​ទ្ធា ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប ៕