ខឹង​ឪពុក​គំរាម​ម្តាយ​,​កូនប្រុស​បង្កើត​វាយ​ឪពុក​បណ្តាល​ឱ្យ​បាក់ដៃ​ទាំង​ពីរ

ខឹង​ឪពុក​គំរាម​ម្តាយ​,​កូនប្រុស​បង្កើត​វាយ​ឪពុក​បណ្តាល​ឱ្យ​បាក់ដៃ​ទាំង​ពីរ



កំពត​: ព្រោះតែ​ខឹង​ស្រវឹងស្រា ហើយ​គំរាម​ធ្វើបាប​ម្តាយ យុវជន​ម្នាក់​បាន​យក​កាំបិត និង​ពូថៅ​វាយ​ឪពុក​បង្កើត​របស់​ខ្លួន​បណ្តាល​ឱ្យ​បាក់ដៃ​ទាំង​ពីរ​។ ហេតុការណ៍​នេះ​បាន កើតឡើង​នៅ​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ កាលពី​យប់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦​។ ព្រឹក​ថ្ងៃ​បន្ទាប់​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បណ្តឹង​។

បុស​រង​គ្រោះ​ឈ្មោះ​វ៉ែន ហ៊ូ​ន អាយុ ៥២​ឆ្នាំ​។ ចំណែក​កូន​អកតញ្ញូ​ឈ្មោះ​ដ​ន វណ្ណ​រី អាយុ ១៧​ឆ្នាំ​។ គ្រួសារ​នេះ​រស់នៅ​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ទទួល​បណ្តឹង របស់​ពលរដ្ឋ​ពី​ករណី​ហិង្សា​កូនប្រុស​បង្កើត​បាន​យក​ពូថៅ និង​ដង​កាំ​បិ​ផ្គាក់​វាយ​ឪពុក​បណ្តាល​ឱ្យ​បាក់ដៃ​ទាំង​ពីរ​ដែល​បាន​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី​១០ ខែតុលា​ព្រោះ​ខឹង​ឪពុក​កំពុង​ស្រវឹង​គំរាម​រករឿង​វាយដំ​លើ​ម្តាយ និង​រូបគេ​។ 

ក្រោយ​ទទួល​បណ្តឹង​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ដល់​ផ្ទះ​កើតហេតុ រួច​ជួយ​រៀបចំ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឱ្យ​អធិការដ្ឋាន​ស្រុក​ទឹកឈូ​ចាត់ការ​បន្ត​៕